VOV WorldVOV World
ភាពតានតឹងរវាងអារ៉ាប់ប៊ីសាអូឌីតនិងអ៊ីរ៉ង់មិនជះឥទ្ធិពលទៅលើជំនួបចរចារសន្តិភាពស៊ីរីឡើយ
06/01/2016 07:01
(VOVworld) - បេសកជនពិសេសរបស់អ.ស.បទទួល បន្ទុកបញ្ហាស៊ីរីលោកStaffan de Mistura នាថ្ងៃទី៥ មករា បានឲ្យដឹងថា ភាពតានតឹងរវាងអារ៉ាប់ប៊ីសាអូឌីតនិង អ៊ីរ៉ង់នឹងមិនជះឥទ្ធពលអសកម្មណាមួយទៅលើជំនួប ចរចារអំពីស៊ីរីដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ មករា នៅទីក្រុងហ្សឺណែវប្រទេសស្វីសឡើយ។
ភាពតានតឹងរវាងអារ៉ាប់ប៊ីសាអូឌីតនិងអ៊ីរ៉ង់មិនជះឥទ្ធិពលទៅលើជំនួបចរចារសន្តិភាពស៊ីរីឡើយ
បាតុករនៅទីក្រុងបាដាដនាថ្ងៃទី៣ មករា ប្រឆាំងជំទាស់ការប្រហារជីវិតបុព្វជិត Nimr al-Nimr (រូបថត៖AFP/TTXVN) (VOVworld) - បេសកជនពិសេសរបស់អ.ស.បទទួលបន្ទុកបញ្ហាស៊ីរីលោក Staffan  de Mistura នាថ្ងៃទី៥ មករា បានឲ្យដឹងថា ភាពតានតឹងរវាងអារ៉ាប់ប៊ីសាអូឌីតនិង អ៊ីរ៉ង់នឹងមិនជះឥទ្ធពលអសកម្មណាមួយទៅលើជំនួបចរចារអំពីស៊ីរី ដែលគ្រោងនឹង ប្រព្រឹត្តទៅនាថ្ងៃទី២៥ មករា នៅទីក្រុងហ្សឺណែវប្រទេស ស្វីសឡើយ។សេចក្ដីថ្លែង ការណ៍នេះត្រូវបាននាំចេញបន្ទាប់ពីជំនួបសន្ទនារវាងលោក Mistura និងរដ្ឋមន្រ្តីការ បរទេសអារ៉ាប់ប៊ីសាអូឌីតលោក Adel al-Jubeir នៅទីក្រុង Riyadh។មុននោះ ឯកអគ្គ រដ្ឋទូតអារ៉ាប់ប៊ីសាអូឌីតប្រចាំនៅអ.ស.បក៏បានអះអាង ថា ការដែលប្រទេសនេះ ផ្ដាច់ទំនាក់ទំនងជាមួយអ៊ីរ៉ង់នឹងមិនជះឥទ្ធិពលទៅលើ ការខំប្រឹងប្រែងកសាង សន្តិភាពសំរាប់ស៊ីរីនិងយេម៉ែនឡើយ។ទំនាក់ទំនងរវាង អ៊ីរ៉ង់និងអារ៉ាប់ប៊ីសាអូឌីត បានធ្លាក់ចូលភាពតានតឹងក្រោយពីរដ្ឋអំណាច Riyadh សម្លាប់បុព្វជិតនិកាយ Shii’te លោក Nimr al-Nimr។រដ្ឋាភិបាលអ៊ីរ៉ង់បានប្រឆាំងជំទាស់យ៉ាងខ្លាំងក្លាចំពោះ រឿងក្ដីនេះ ខណៈដែលបាតុករអ៊ីរ៉ង់ជាច្រើនបានវាយប្រហារ ទៅលើស្ថានទូតនិង ស្ថានកុងស៊ុលអារ៉ាប់ប៊ីសាអូឌីតប្រចាំនៅប្រទេសសាធារណៈ រដ្ឋអ៊ីស្លាមនេះ។ Riyadh បានផ្ដាច់ទំនាក់ទំនងការទូតជាមួយ Tehran ដើម្បី សំដែងការប្រឆាំងជំទាស់៕