VOV WorldVOV World
ភាគីនានាខំប្រឹងប្រែងទទួលបានកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់មុននឹងកាលបរិច្ឆេតថ្ងៃទី៧កក្កដា
06/07/2015 11:05
(VOVworld)-កិច្ចព្រមព្រៀងចុងក្រោយស្តីពីបញ្ហានុយ ក្លេអ៊ែររបស់អ៊ីរ៉ង់កំពុង ខិតមកដល់។ តំណាងជាន់ខ្ពស់ទទួលបន្ទុកសន្តិសុខ
ភាគីនានាខំប្រឹងប្រែងទទួលបានកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់មុននឹងកាលបរិច្ឆេតថ្ងៃទី៧កក្កដា
(VOVworld)-កិច្ចព្រមព្រៀងចុងក្រោយស្តីពីបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់កំពុង ខិតមកដល់។ តំណាងជាន់ខ្ពស់ទទួលបន្ទុកសន្តិសុខនិងគោលនយោបាយ កិច្ចការបរទេសរបស់សហភាពអឺរ៉ុប (EU) លោកស្រី Federica Mogherini បាន កំណត់ដូច្នេះ ក្រោយកិច្ចចរចាររវាងអ៊ីរ៉ង់និងក្រុម P+1 (រួមមានប្រទេស អង់គ្លេស បារាំង អាមេរិក រុស្ស៊ី ចិននិងអាល្លឺម៉ង់)​ដែលទើបនឹងបានប្រព្រឹត្ត ទៅនៅក្រុង Vienna របស់អូទ្រីស្ត។ ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសាព័ត៌មាន នាថ្ងៃទី៥កក្កដា លោកស្រី Mogherini បានឲ្យដឹងថា បរិយាកាសនៃកិច្ចចរចារ លើក នេះគឺសកម្មនិងមានលក្ខណៈស្ថាបនា។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បានឲ្យដឹងថា ភាគីនានាទទួលបានវឌ្ឍនភាពជាក់លាក់ ទោះបីជា នៅមានបញ្ហាពិបាកដោះស្រាយមួយចំនួនដែរ។ រីឯខ្លួនវិញ រដ្ឋមន្ត្រី ការបរ ទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានសម្តែងនូវសុទិដ្ឋិនិយមអំពី កាលបរិច្ឆេតនែដំណើរចរចារនាថ្ងៃទី៧កក្កដាខាងមុខ៕

More