VOV WorldVOV World
ភាគីនានានៅប៉ាឡេស្ទីនតភ្ជាប់ឡើងវិញនូវការចរចារផ្សះផ្សា
10/06/2016 08:30
(VOVworld) - គណៈប្រតិភូចំនួន៣ក្រុមនៃភាគីនានា នៅប្រទេសប៉ាឡេស្ទីនបានជួបជុំគ្នានៅទីក្រុងគែ ប្រទេសអេហ្ស៊ីបដើម្បីតភ្ជាប់ឡើងវិញនូវការចរចារ ផ្សះផ្សា តាមសេចក្ដីអញ្ជើញរបស់ស្ថាប័នស៊ើបការណ៍ សម្ងាត់ប្រទេសម្ចាស់ផ្ទះ។
ភាគីនានានៅប៉ាឡេស្ទីនតភ្ជាប់ឡើងវិញនូវការចរចារផ្សះផ្សា
សមាជិកនៃចលនា Hamas នៅទីក្រុង Gaza (រូបថត៖AFP/TTXVN) (VOVworld) - គណៈប្រតិភូចំនួន៣ក្រុមនៃភាគីនានានៅប្រទេសប៉ាឡេស្ទីនបានជួប ជុំគ្នានៅទីក្រុងគែ ប្រទេសអេហ្ស៊ីបដើម្បីតភ្ជាប់ឡើងវិញនូវការចរចារផ្សះផ្សាតាម សេចក្ដីអញ្ជើញរបស់ស្ថាប័នស៊ើបការណ៍សម្ងាត់ប្រទេសម្ចាស់ផ្ទះ។ភាគីប្រឆាំងទាំង ៣នៅប៉ាឡេស្ទីនដែលចូលរួមការចរចាររួមមាន រណសិរ្សប្រជាជន រំដោះប៉ាឡេស្ទីន (PFLP) រណសិរ្សប្រជាធិបតេយ្យរំដោះប៉ាឡេស្ទីន (DFLP) និង ចលនាតស៊ូប្រជាជន ប៉ាឡេស្ទីន (PPRM)។ប្រភពព័ត៌មានការទូតមួយបានឲ្យដឹងថា ក្រុមមួយនៃចលនា  Fatah និងក្រុមមួយទៀតនៃចលនាអ៊ីស្លាមប្រដាប់អាវុធ Hamas គ្រោងនឹងទៅកាន់ ទីក្រុងគែដើម្បីចូលរួមការចរចារផងដែរ។ព្រឹត្តិការណ៍ នេះប្រព្រឹត្តទៅក្រោយពី ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah al-Sisi នាថ្ងៃទី១៧ ឧសភា បានលើក សំណើរជាអ្នកសម្រសម្រួលសំរាប់ការចរចារសន្តិភាពរវាងអ៊ីស្រាអ៊ែលនិង ប៉ាឡេស្ទីន ក៏ដូចជាជំរុញដំណើរការផ្សះផ្សារវាងភាគីនានា នៅប៉ាឡេស្ទីនសំដៅ នាំមកនូវសន្តិភាពនិងឯកភាពក្នុងតំបន់៕