VOV WorldVOV World
ភាគីប្រឆាំងនានានៅលីប៊ីទទួលបានកិច្ចព្រមព្រៀងឈប់បាញ់
17/04/2017 08:12
(VOVworld) – បន្ទាប់ពីបណ្ដាការចរចារ តំណាង រដ្ឋាភិបាលសាមគ្គីជាតិលីប៊ី (GNA) ដែល អ.ស.ប. គាំពារនិងកងទ័ពជាតិលីប៊ី (ANL) របស់ឧត្តមសេនីយ៍ Khalifa Haftar នៅភាគខាងត្បូងនៃប្រទេសនេះទទួល បានកិច្ចព្រមព្រៀងឈប់ បាញ់ដែលអូសបន្លាយក្នុង រយៈពេល ៣ ថ្ងៃ។
ភាគីប្រឆាំងនានានៅលីប៊ីទទួលបានកិច្ចព្រមព្រៀងឈប់បាញ់
ភាគីប្រឆាំងនានានៅលីប៊ីទទួលបានកិច្ចព្រមព្រៀងឈប់បាញ់ (VNA) (VOVworld) – បន្ទាប់ពីបណ្ដាការចរចារ តំណាងរដ្ឋាភិបាលសាមគ្គីជាតិលីប៊ី  (GNA) ដែល អ.ស.ប. គាំពារនិងកងទ័ពជាតិលីប៊ី (ANL) របស់ឧត្តមសេនីយ៍  Khalifa Haftar នៅភាគខាងត្បូងនៃប្រទេសនេះទទួលបានកិច្ចព្រមព្រៀងឈប់ បាញ់ដែលអូសបន្លាយក្នុងរយៈពេល ៣ ថ្ងៃ។ ថ្លែងមតិនៅកាណាល់ Al Ahrar របស់ លីប៊ី នាថ្ងៃទី ១៦ មេសា សមាជិកមួយរូបនៃគណៈប្រតិភូអាជ្ញាកណ្ដាល Amazigh  លោក Hisham Abushkiwat បានឲ្យដឹងថា៖ បទឈប់បាញ់គឺជា លទ្ធផលនៃបណ្ដា ការចរចារសំដៅទប់ស្កាត់ការប្រយុទ្ធរវាងភាគីប្រឆាំងគ្នាចំនួន ២ នៅលីប៊ី។ ស្ថានភាពអំពើហឹង្សាកំពុងឡើងជណ្តើរនៅតំបន់ភាគខាងត្បូងលីប៊ី នាពេលថ្មីៗ នេះ ក្នុងពេលដែល កំលាំងគាំទ្រឧត្តមសេនីយ៍ Haftar ដណ្តើមបាន ការត្រួតត្រា មូលដ្ឋានសឹកជើងអាកាស Timnahent ស្ថិតនៅចម្ងាយ ៦០០ គីឡូម៉ែត្រប៉ែក ខាងត្បូងពីរដ្ឋធានី Tripoli ៕