VOV WorldVOV World
ភាគីប្រឆាំងនៅស៊ីរីចូលរួមការចរចារសន្តិភាពនៅទីក្រុង Geneva
30/01/2016 08:28
(VOVworld) – ក្រោយរយៈពេល ៤ ថ្ងៃពិភាគ្សានៅ ទីក្រុង Riyadh របស់អារ៉ាប់ប៊ី សាអូឌីត នាថ្ងៃទី ២៩ មករា គណៈកម្មាធិការចរចារជាន់ខ្ពស់ (HNC) ស្ថាប័ន តំណាងសំរាប់ភាគីប្រឆាំងនយោបាយនិងប្រដាប់ អាវុធនៅស៊ីរីបានប្រកាសនឹង ចូលរួមការចរចារ សន្តិភាពដឹកនាំដោយ អ.ស.ប. ដែលប្រព្រឹត្តទៅ នៅទីក្រុង Geneva​ (ស្វីស)។
ភាគីប្រឆាំងនៅស៊ីរីចូលរួមការចរចារសន្តិភាពនៅទីក្រុង Geneva
ភាគីប្រឆាំងនៅស៊ីរីចូលរួមការចរចារសន្តិភាពនៅទីក្រុង Geneva (Image: VNA) (VOVworld) – ក្រោយរយៈពេល ៤ ថ្ងៃពិភាគ្សានៅទីក្រុង Riyadh របស់អារ៉ាប់ប៊ី  សាអូឌីត នាថ្ងៃទី ២៩ មករា គណៈកម្មាធិការចរចារជាន់ខ្ពស់ (HNC) ស្ថាប័ន តំណាងសំរាប់ភាគីប្រឆាំងនយោបាយនិងប្រដាប់អាវុធនៅស៊ីរីបានប្រកាសនឹង  ចូលរួមការចរចារសន្តិភាពដឹកនាំដោយ អ.ស.ប. ដែលប្រព្រឹត្តទៅនៅទីក្រុង Geneva​ (ស្វីស)។ លោក Asaad al-Zoabi អ្នកប្រមុខក្រុមចរចារ HNC បានឲ្យដឹង ថា៖ ក្រុមនេះទទួលបានការធានាដែលគេស្វែងរកអំពីការបញ្ឈប់ការ ទម្លាក់ គ្រាប់បែកទៅលើទីប្រជុំជននិងបញ្ឈប់រាល់ការទន្ទ្រានកាន់កាប់។ HNC នឹង បញ្ជូនសមាជិកចំនួន ៣០ ដល់ ៤៥ នាក់ចូលរួមការចរចារលើកនេះ ហើយ គ្រោងពិភាគ្សាជាមួយបេសកជនពិសេស អ.ស.ប. ទទួលបន្ទុកបញ្ហានៅស៊ីរី លោក Staffan de  Mitsura នាថ្ងៃទី ៣១ មករា។ សេចក្តីសម្រេចចូលរួមការចរ ចារសន្តិភាពរបស់ភាគីប្រឆាំនៅស៊ីរីត្រូវបានចាត់ទុកជាការបោះជំហានថ្មីក្នុង ការខំប្រឹងប្រែងរបស់ អ.ស.ប. និងសហគមន៍អន្តរជាតិក្នុងការបញ្ចប់សង្គ្រាម ស៊ីវិលនៅស៊ីរី ៕​

More