VOV WorldVOV World
លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ធ្វើការជាមួយក្រសួងអប់រំនិងបណ្តុះបណ្តាល
25/04/2026 07:30
[VOVWORLD] - នាព្រឹកថ្ងៃទី ២៥ ខែមេសា នៅទីស្នាក់ការរដ្ឋាភិបាលនៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានដឹកនាំជំនួបធ្វើការជាមួយក្រសួងអប់រំនិងបណ្តុះបណ្តាល អំពីកម្មវិធី ផែនការ ភារកិច្ចបន្ទាន់ដែលក្រសួងត្រូវបានប្រគល់ជូន។
លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ធ្វើការជាមួយក្រសួងអប់រំនិងបណ្តុះបណ្តាល
Ảnh 1: (ẢNH CỘP LOGO) Thủ tướng Lê Minh Hưng phát biểu tại cuộc làm việc. Ảnh: Lại Hoa/VOV លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ថ្លែងនៅក្នុងជំនួបធ្វើការ។ (រូបថត៖ Lại Hoa/VOV) លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វិស័យអប់រំនិងបណ្តុះបណ្តាលមានចំនួនភារកិច្ចនិងការងារយ៉ាងច្រើន ដែលបក្សនិងរដ្ឋបានកំណត់ថា​ ជាគោលនយោបាយជាតិចម្បង ហើយការិយាល័យនយោបាយ និងលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម យកចិត្តទុកដាក់ពិសេស។ ទាក់ទងនឹងភារកិច្ច និងដំណោះស្រាយសំខាន់ៗ លោកនាយករដ្ឋមន្ត្រីបានចង្អុលបង្ហាញថា ក្រសួងត្រូវផ្តោតលើការបង្ហើយ និងដាក់ពាក្យស្នើសម្រាប់ការចេញផ្សាយភ្លាមៗឯកសារនិងគម្រោងនានា​ ដូចជា៖ ក្រឹត្យស្តីពីការលើកលែងថ្លៃទិញសៀវភៅសិក្សាសម្រាប់ការអប់រំចំណេះដឹងទូទៅ និងផែនទីបង្ហាញផ្លូវសម្រាប់ការលើកលែងថ្លៃសិក្សា និងកម្មវិធីសិក្សាសម្រាប់មុខវិជ្ជាអប់រំការពារជាតិនិងសន្តិសុខនៅគ្រឹះស្ថានឧត្តមសិក្សា និងការអប់រំវិជ្ជាជីវៈ; ក្រឹត្យស្ដីពីការកំណត់មូលនិធិអាហារូបករណ៍ជាតិ; ការអនុម័តលើក្របខ័ណ្ឌរចនាសម្ព័ន្ធប្រព័ន្ធអប់រំជាតិ និងក្របខ័ណ្ឌគុណវុឌ្ឍិជាតិវៀតណាម; គម្រោងវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធ និងកែលម្អគុណភាពប្រតិបត្តិការរបស់សាកលវិទ្យាល័យធំៗមួយចំនួននៅ Vinh, Hue, Da Nang, Nha Trang, Quy Nhon ដើម្បីក្លាយទៅជាមជ្ឈមណ្ឌលបណ្តុះបណ្តាលដ៏មានកិត្យានុភាពនៅក្នុងតំបន់ និងពិភពលោក។ Ảnh 2: (ẢNH CỘP LOGO) Quang cảnh cuộc làm việc. Ảnh: Lại Hoa/VOV ទិដ្ឋភាពនៃជំនួបធ្វើការ។ (រូបថត៖ Lại Hoa/VOV) លោកនាយករដ្ឋមន្ត្រីមានបំណងថា ថ្នាក់ដឹកនាំក្រសួងនឹងមានភាពសកម្ម ភាពប្ដូរផ្ដាច់ ភាពម៉ឺងម៉ាត់និងប្រសិទ្ធភាពជាងមុន ដោយផ្តោតលើការដោះស្រាយឧបសគ្គ ធានាវឌ្ឍនភាព និងប្រសិទ្ធភាពឲ្យកាន់តែជាក់ស្តែងក្នុងការអនុវត្តការងារនៃផ្នែកអប់រំ៕
TAG
VOV/VOVWORLD/នាយករដ្ឋមន្រ្តី/វៀតណាម/ក្រសួងអប់រំ/បណ្ដុះបណ្ដាល

More