លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ប្រគល់កិត្តិនាមវីរជនកងកម្លាំងប្រដាប់អាវុធប្រជាជនដល់យោធភូមិភាគទី៥
25/04/2026 07:28
[VOVWORLD] - ពិធីទទួលកិត្តិនាមវីរជនកងកម្លាំងប្រដាប់អាវុធប្រជាជន របស់យោធភូមិភាគទី៥ ក្រសួងការពារប្រទេស បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែមេសា នៅទីក្រុងដាណាំង។

Ảnh 1: (ẢNH CỘP LOGO) Tổng Bí thư, Chủ tịch nước Tô Lâm, Bí thư Quân uỷ Trung ương tới dự lễ đón nhân Danh hiệu Anh hùng lực lượng vũ trang nhân dân của Quân khu 5, Bộ Quốc phòng. Ảnh: Văn Hiếu/VOV អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងជាលេខាគណៈកម្មការយោធាមជ្ឈិម អញ្ជើញចូលរួមពិធីទទួលកិត្តិនាមវីរជនកងកម្លាំងប្រដាប់អាវុធប្រជាជន របស់យោធភូមិភាគទី៥។ (រូបថត៖ Văn Hiếu/VOV) អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងជាលេខាគណៈកម្មការយោធាមជ្ឈិម បានចូលរួមនិងប្រគល់កិត្តិនាមវីរជនកងកម្លាំងប្រដាប់អាវុធប្រជាជន ដល់យោធភូមិភាគទី៥។ យោងតាមលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ប្រទេសជាតិកំពុងចូលដល់ដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយ ដោយមានតម្រូវការខ្ពស់លើការកសាងខឿនការពារជាតិដោយប្រជាជនទាំងមូលដ៏រឹងមាំ។ ដូច្នេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានស្នើថា៖ Ảnh 2: (ẢNH CỘP LOGO) Tổng Bí thư, Chủ tịch nước Tô Lâm, Bí thư Quân ủy Trung ương phát biểu chỉ đạo. Ảnh: Văn Hiếu/VOV អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងជាលេខាគណៈកម្មការយោធាមជ្ឈិម ថ្លែងនៅក្នុងពិធី។ (រូបថត៖ Văn Hiếu/VOV) “កសាងយោធភូមិភាគឱ្យមានភាពរឹងមាំពិតប្រាកដខាងនយោបាយ មនោគមវិជ្ជា រចនាសម្ព័ន្ធ និងកម្មាភិបាល; កែលម្អគុណភាពជារួម ជំនាញ ការត្រៀមខ្លួនប្រយុទ្ធ និងកម្លាំងប្រយុទ្ធរបស់កងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទាំងមូល។ ត្រូវតែផ្លាស់ប្ដូរថ្មីយ៉ាងខ្លាំងក្លាក្នុងការងារហ្វឹកហ្វឺន សមយុទ្ធ ការអប់រំ ការបណ្ដុះបណ្ដាល ការកសាង និងការគ្រប់គ្រងវិន័យ; ជំរុញខ្លាំងការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល ការធ្វើជាម្ចាស់លើឧបករណ៍បច្ចេកទេស; បង្កើនសមត្ថភាពប្រយុទ្ធក្នុងបរិបទសង្គ្រាមបច្ចេកវិទ្យាខ្ពស់ ការប្រយុទ្ធអេឡិចត្រូនិក ការប្រយុទ្ធតាមអ៊ីនធឺណិត ព្រមទាំងយកចិត្តទុកដាក់ខ្ពស់ដល់ការដោះស្រាយឲ្យមានប្រសិទ្ធភាពនូវស្ថានភាពសន្តិសុខមិនមែនប្រពៃណី ការការពារស៊ីវិល ការស្វែងរក និងជួយសង្គ្រោះផងដែរ”។ Ảnh 3: (ẢNH CỘP LOGO) Tổng Bí thư, Chủ tịch nước Tô Lâm, Bí thư Quân ủy Trung ương trao Danh hiệu Anh hùng LLVT Nhân dân tặng Quân khu 5, Bộ Quốc phòng. Ảnh: Văn Hiếu/VOV អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងជាលេខាគណៈកម្មការយោធាមជ្ឈិម ប្រគល់កិត្តិនាមវីរជនកងកម្លាំងប្រដាប់អាវុធប្រជាជន ដល់យោធភូមិភាគទី៥។ (រូបថត៖ Văn Hiếu/VOV) លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ក៏បានតម្រូវឱ្យយោធភូមិភាគទី៥ ពង្រីកតួនាទីស្នូលរបស់កងកម្លាំងប្រដាប់អាវុធក្នុងការកសាងខឿនការពារជាតិដោយប្រជាជនទាំងមូល; រៀបចំឲ្យបានល្អនូវគំរូអភិវឌ្ឍន៍របរចិញ្ចឹមជីវិត ការកាត់បន្ថយភាពក្រីក្រ ការធានាស្ថិរភាពប្រជាជន ការកសាងមូលដ្ឋានគ្រឹះនយោបាយ ជួយឧបត្ថម្ភអ្នកនេសាទនិងប្រជាពលរដ្ឋនៅតំបន់ព្រំដែន; រួមចំណែកជាក់ស្តែងដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដោយភ្ជាប់ទៅនឹងការពង្រឹងការពារជាតិ និងសន្តិសុខ។ មុននោះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម និងក្រុមការងារបានទៅអុជធូប ដាក់កម្រងផ្កា នៅវិមានរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅទីក្រុងដាណាំង ព្រមទាំងបានទៅសួរសុខទុក្ខនិងប្រគល់អំណោយដល់វីរអ្នកម្តាយវៀតណាម Huynh Thi Me នៅទីក្រុងដាណាំងផងដែរ៕
TAG
VOV/VOVWORLD/អគ្គលេខាបក្ស/ប្រធានរដ្ឋ/តូ ឡឹម/វីរជន/កងកម្លាំងប្រដាប់អាវុធ/យោធភូមិភាគទី៥
Related




