សហរដ្ឋអាមេរិកបញ្ជាក់ពីការចរចាជាមួយអ៊ីរ៉ង់នៅក្នុងប្រទេសប៉ាគីស្ថាន
25/04/2026 07:32
[VOVWORLD] - សហរដ្ឋអាមេរិករំពឹងថាជំនួបចរចានេះ នឹងនាំមកនូវវឌ្ឍនភាពជាក់ស្តែងឆ្ពោះទៅរកកិច្ចព្រមព្រៀង ព្រមទាំងដាក់មូលដ្ឋានគ្រឹះសម្រាប់ជំហានបន្ទាប់ ក្នុងការបញ្ចប់ជម្លោះ។

Pano thông báo về cuộc đàm phán Mỹ và Iran tại Islamabad (Pakistan). Ảnh: REUTERS/Waseem Khan ផ្ទាំងប៉ាណូប្រកាសពីកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន។ (រូបថត៖ REUTERS/Waseem Khan) សេតវិមាន កាលពីថ្ងៃទី ២៤ ខែមេសា ថា បេសកជនពិសេសសហរដ្ឋអាមេរិក លោក Steve Witkoff និងលោក Jared Kushner កូនប្រសារប្រុស របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចេញដំណើរទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាននៅថ្ងៃទី ២៥ ខែមេសា ដើម្បីជួបចរចាជាមួយតំណាងអ៊ីរ៉ង់ ក្នុងបរិបទដែលបទឈប់បាញ់ដ៏ផុយស្រួយនៅតែមានសុពលភាព។ យោងតាមអ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt អ៊ីរ៉ង់បានទាក់ទងមក បន្ទាប់ពីការអំពាវនាវធ្វើការសន្ទនារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។ រដ្ឋាភិបាលប៉ាគីស្ថាននឹងដើរតួជាអ្នកសម្របសម្រួលក្នុងការចរចា។ សហរដ្ឋអាមេរិករំពឹងថាជំនួបចរចានេះ នឹងនាំមកនូវវឌ្ឍនភាពជាក់ស្តែងឆ្ពោះទៅរកកិច្ចព្រមព្រៀង ព្រមទាំងដាក់មូលដ្ឋានគ្រឹះសម្រាប់ជំហានបន្ទាប់ ក្នុងការបញ្ចប់ជម្លោះ។ មន្ត្រីជាន់ខ្ពស់ម្នាក់ក៏បាននិយាយផងដែរថា អនុប្រធានាធិបតីអាមេរិកលោក James David Vance ដែលធ្លាប់បានដឹកនាំការចរចាជុំមុន ក៏ត្រៀមខ្លួនជាស្រេចចូលរួម ប្រសិនបើវឌ្ឍនភាពត្រូវបានកត់សម្គាល់។ នេះគឺជាកិច្ចខិតខំប្រឹងប្រែងថ្មីបំផុតនៅក្នុងកិច្ចចរចាជាន់ខ្ពស់ច្រើនលើក ដែលបានធ្វើឡើងនៅក្នុងប្រទេសប៉ាគីស្ថាន សំដៅស្វែងរកដំណោះស្រាយសន្តិភាពយូរអង្វែងចំពោះជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលឥឡូវនេះបានចូលដល់សប្តាហ៍ទី៨ហើយ៕
TAG
VOV/VOVWORLD/អ៊ីរ៉ង់/អាមេរិក/ចរចា/ប៉ាគីស្ថាន/ជម្លោះ
Related
More




