VOV WorldVOV World
ភាគីប្រឆាំងនៅស៊ីរីធ្វើពហិការកិច្ចចរចារដែលស្នើឡើងដោយអ.ស.ប
12/10/2015 10:10
(VOVworld)-ក្នុងរាល់ការខំប្រឹងប្រែងស្វែងរកដំណោះ ស្រាយនយោបាយ សម្រាប់វិបត្តិនៅស៊ីរី បេសកជន ពិសេសអ.ស.ប Staffan de Mistura
ភាគីប្រឆាំងនៅស៊ីរីធ្វើពហិការកិច្ចចរចារដែលស្នើឡើងដោយអ.ស.ប
(VOVworld)-ក្នុងរាល់ការខំប្រឹងប្រែងស្វែងរកដំណោះស្រាយនយោបាយ សម្រាប់ វិបត្តិនៅស៊ីរី បេសកជនពិសេសអ.ស.ប Staffan de Mistura ទើបនឹង មានការជួប សន្ទនាជាមួយប្រធានក្រុមប្រឹក្សាជាតិស៊ីរី (SNC) ជាក្រុមប្រឆាំង និរទេសធំបំផុត នៅស៊ីរី លោក Khaled Khoja បានឯកភាពអំពីសារៈសំខាន់ក៏ ដូចជាលក្ខណៈចាំបាច់ នៃការស្វែងរកដំណោះស្រាយសន្តិភាពមួយសម្រាប់ ស្ថានការណ៍ជំលោះនាបច្ចុប្បន្ន នៅស៊ីរី។ ប៉ុន្តែនាថ្ងៃទី១១តុលា SNC បានប្រ កាសធ្វើពហិការកិច្ចចរចារដែលស្នើឡើង ដោយលោក Mistura។ ហេតុផលដែល SNC នាំចេញគឺព្រួយបារម្ភទៅលើផែន ការរបស់លោក Mistura ក៏ដូចជាយុទ្ធនាការ​វាយប្រហារភេរវកម្មរបស់រុស្ស៊ីនៅស៊ីរី។​ក្នុងសេចក្តីប្រកាសមួយ SNC បានឲ្យដឹង ថា ក្រុមនេះបានសម្រេចមិនចូលរួម បណ្តាក្រុមពិគ្រោះយោបល់ និងចាត់ទុកការ គោរពសេចក្តីថ្លែងការណ៍ហ្សឺណែវ និងសេចក្តីសម្រេចចិត្តមួយចំនួនរបស់ក្រុម ប្រឹក្សាសន្តិសុខអ.ស.ប ក៏ដូចជាការ បញ្ចប់រាល់ការវាយប្រហារតាមជើងអាកាស របស់រុស្ស៊ីជាមូលដ្ឋានដើម្បីចាប់ ផ្តើមឡើងវិញដំណើរការចរចារ៕