ភាគីប្រឆាំងប្រធានាធិបតីក្នុងគណៈបក្សកាន់អំណាចកូរ៉េខាងត្បូងចង់ចាកចេញពីគណៈបក្ស
21/12/2016 11:37
(VOVworld) - សមាជិកសភាកូរ៉េខាងត្បូងចំនួន៣១រូប នៃភាគីប្រឆាំងប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun-hye ក្នុងគណៈបក្ស Saenuri កាន់អំណាច បានជួបប្រជុំនាថ្ងៃទី២១ ធ្នូ ហើយប្រកាសផែនការ ចាកចេញពីគណៈបក្សនេះនាថ្ងៃទី២៧ ធ្នូ ខាងមុខដើម្បីបង្កើតគណៈបក្សថ្មីមួយ

ប្រធានាធិបតីលោកស្រី Park Geun-hye ថ្លែងមតិនៅសម័យប្រជុំមួយរបស់រដ្ឋសភាកូរ៉េខាងត្បូង (រូបថត៖AFP/TTXVN) (VOVworld) - សមាជិកសភាកូរ៉េខាងត្បូងចំនួន៣១រូបនៃភាគីប្រឆាំងប្រធានា ធិបតីកូរ៉េខាងត្បូងលោកស្រី Park Geun-hye ក្នុងគណៈបក្ស Saenuri កាន់ អំណាច បានជួបប្រជុំនាថ្ងៃទី២១ ធ្នូ ហើយប្រកាសផែនការចាកចេញពីគណៈ បក្សនេះនា ថ្ងៃទី២៧ ធ្នូ ខាងមុខដើម្បីបង្កើតគណៈបក្សថ្មីមួយ ដោយមូលហេតុថា ថ្នាក់ដឹកនាំ នាបច្ចុប្បន្ននៃគណបក្សមិនចង់ធ្វើការកែទម្រង់ បើទោះបីជាកើតមាន ឡើងរឿង អាស្រូវទាក់ទិនដល់ប្រធានាធិបតីលោកស្រី Park និងមិត្តភក្តិជិតស្និទ្ធលោកស្រី Choi Soon-silក្ដី។សមាជិកសភាលោក Hwang Young-cheul អ្នកនាំ ពាក្យនៃក្រុម សមាជិកសភាពោលខាងលើបានឲ្យដឹងថាក្រុមនេះនឹងខំប្រឹងប្រែងបង្កើតកម្លាំង អភិរក្សថ្មីដើម្បីអាចដណ្ដើមបានជ័យជំនះក្នុងការបោះឆ្នោតប្រធានាធិបតីនាពេល ខាងមុខ៕
Related






