VOV WorldVOV World
ភ្ញៀវទេសចរណ៍បរទេសចំនួន៨៤ពាន់នាក់បានបោះចោលទួរទៅកាន់កូរ៉េខាងត្បូងដោយព្រួយបារម្ភ MERS
12/06/2015 10:29
Vovworld-ភ្ញៀវទេសចរណ៍បរទេសរាប់ម៉ឺននាក់ទើបនឹង បានលុបចោល​ទួរ​ទៅកាន់កូរ៉េខាងត្បូងគិតតាំងពីពេល ជំងឺផ្ដាសាយមជ្ឈឹមបូព៌ា(MERS)
ភ្ញៀវទេសចរណ៍បរទេសចំនួន៨៤ពាន់នាក់បានបោះចោលទួរទៅកាន់កូរ៉េខាងត្បូងដោយព្រួយបារម្ភ MERS
ភ្ញៀវទេសចរណ៍បរទេសចំនួន៨៤ពាន់នាក់បានបោះចោលទួរទៅកាន់កូរ៉េខាងត្បូងដោយព្រួយបារម្ភ MERS (AFP)         Vovworld-ភ្ញៀវទេសចរណ៍បរទេសរាប់ម៉ឺននាក់ទើបនឹងបានលុបចោល​ទួរ​ ទៅកាន់កូរ៉េខាងត្បូងគិតតាំងពីពេលជំងឺផ្ដាសាយមជ្ឈឹមបូព៌ា(MERS) បាន ​រីករាលដាលនៅប្រទេសនេះ។ គិតមកដល់ថ្ងៃទី១២មិថុនា បរិមាណករណីឆ្លង ជំងឺ MERS នៅកូរ៉េខាងត្បូងបានកើនឡើងដល់១២៦ករណី។ ​អង្គការទេសចរណ៍​ កូរ៉េខាងត្បូងបានប្រកាសថា រីឯក្នុងថ្ងៃទី១១មិថុនា ភ្ញៀវទេសចរណ៍តៃវ៉ាន់និង​ចិន ​ប្រមាណ១១ពាន់នាក់បានលុបចោលទួរទៅកូរ៉េខាងត្បូង។ គិតមកដល់ថ្ងៃទី​១១ ​មិថុនា មានភ្ញៀវទេសចរណ៍បរទេសប្រមាណ៨៤ពាន់នាក់បានលុបចោលទួរទៅ ​កូរ៉េខាងត្បូងគិតតាំងពីករណីឆ្លង MERS ដើមដំបូងនៅប្រទេសនេះបានប្រកាស ​នា​ថ្ងៃទី២០ឧសភាកន្លងមក៕