VOV WorldVOV World
ពិភពលោកសម្តែងចំណងសាមគ្គីភាពជាមួយបារាំង
09/01/2015 10:11
(VOVworld)-ក្នុងរយៈ២ថ្ងៃគឺថ្ងៃទី៨និង៩មករា មនុស្ស រាប់ពាន់នាក់បានហូមក បណ្តាវិថីនៅបារាំងនិងប្រ ទេសមួយចំនួនទៀត
ពិភពលោកសម្តែងចំណងសាមគ្គីភាពជាមួយបារាំង
(VOVworld)-ក្នុងរយៈ២ថ្ងៃគឺថ្ងៃទី៨និង៩មករា មនុស្សរាប់ពាន់នាក់បានហូមក បណ្តាវិថីនៅបារាំងនិងប្រទេសមួយចំនួនទៀត ដើម្បីបរិហារខ្មាន់កាំភ្លើងដែល វាយប្រហារទៅលើទីស្នាក់ការរបស់កាសែត Charlie Hebdo នៅទីក្រុងប៉ារីសនា ថ្ងៃទី៧ មករា បណ្តាលឲ្យមនុស្សចំនួន១២នាក់ត្រូវស្លាប់។ ប្រជាជនបារាំងបួងសួងឲ្យជនរងគ្រោះ         នៅទីក្រុងប៉ារីស មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំនៅទីលានសាធារណៈ រដ្ឋ ដោយពាំនាំផ្កា ទាន និងរូបគំនូរដែលគូរូបអ្នកគូររូបថ្លុកចំនួន៥នាក់ដែលស្លាប់ ក្នុងការវាយប្រហារពោលខាងលើ។ នៅប្រទេសហូឡង់ មនុស្សរាប់ពាន់នាក់ បានហូរមកបណ្តាវិថីនៅទីក្រុងឡាហៃនិង Rotterdam សំដៅបរិហារលទ្ធិជ្រុល និយម។ ក្នុងពេលជាមួយគ្នានោះ មនុស្សរាប់រយនាក់មិនអើពើដល់អាកាសធាតុ ត្រជាក់ មកដាក់ផ្ការនៅខាងក្រៅស្ថាប័នតំណាង១របស់បារាំងនៅមស្គូរបស់ រុស្ស៊ី ។​សកម្មភាពទាំងអស់នេះគឺសម្តែងចំណងសាមគ្គីភាពចំពោះបារាំង។ សកម្មភាពបួង សួងឲ្យជនរងគ្រោះ Charlie Hebdo ក៏បានរៀបចំឡើងនៅប្រទេស ជាច្រើនផងដែរ៕