VOV WorldVOV World
ពិភពលោកថ្កោលទោសការវាយប្រហារអត្តឃាតដោយគ្រាប់បែកនៅទួរគី
13/01/2016 10:51
(VOVworld) – នាថ្ងៃទី ១២ មករា អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon បានថ្កោលទោសការវាយប្រហារ អត្តឃាតដោយគ្រាប់បែកនៅទីក្រុង Istanbul ប្រទេសទួរគី ហើយចាត់ទុកថា៖ នេះគឺជាឧក្រិដ្ឋកម្មថោកទាប ព្រមទាំង មេគំនិតដែលឈរនៅខាងក្រោយការវាយប្រហារភេរវកម្ម នេះត្រូវប្រឈមមុខនឹងយុត្តិធម៌។
ពិភពលោកថ្កោលទោសការវាយប្រហារអត្តឃាតដោយគ្រាប់បែកនៅទួរគី
ពិភពលោកថ្កោលទោសការវាយប្រហារអត្តឃាតដោយគ្រាប់បែកនៅទួរគី (Image: VNA) (VOVworld) – នាថ្ងៃទី ១២ មករា អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-moon បានថ្កោលទោសការវាយប្រហារអត្តឃាតដោយគ្រាប់បែកនៅទីក្រុង Istanbul  ប្រទេសទួរគី ហើយចាត់ទុកថា៖ នេះគឺជាឧក្រិដ្ឋកម្មថោកទាប ព្រមទាំង  មេគំនិតដែលឈរនៅខាងក្រោយការវាយប្រហារភេរវកម្មនេះត្រូវប្រឈមមុខ នឹងយុត្តិធម៌។ លោកក៏បានផ្ញើរសេចក្តីរំលែកទុកទៅរដ្ឋាភិបាលនិងប្រជាជន ទួរគី និងអាល្លឺម៉ង់ដែលជាប្រទេសមានប្រជាពលរដ្ឋចំនួន ៨ នាក់ត្រូវស្លាប់ក្នុង រឿង ហេតុនេះ។ នាថ្ងៃដដែល សេតវិមានបានអះអាងនឹងរួមដៃជាមួយទួរគី ក្នុងការ ប្រយុទ្ធប្រឆាំងនឹងលទ្ធិភេរវកម្ម។ អធិកាបដីអាល្លឺម៉ង់ លោកស្រី Angela  Merkel បានអះអាងថា៖ បែកឡាំងនឹងធ្វើអស់ពីកំលាំងកាយចិត្តរបស់ខ្លួននិង សហការ ជាមួយទួរគីដោះស្រាយបញ្ហានេះ។ នាបច្ចុប្បន្ន ទួរគីបានកំណត់ ភេរវករគឺ ប្រជាពលរដ្ឋរបស់ស៊ីរីនិងជាសមាជិកនៃអង្គការរដ្ឋឥស្លាមស្វ័យ ប្រកាស (IS)៕