VOV WorldVOV World
ពិព័ណ៌រូបថតស្ដីពីសកម្មភាពពូនជ្រុំកសាងកោះសប្បនិមិត្តរបស់ចិននៅសមុទ្រខាងកើតនៅកូរ៉េខាងត្បូង
12/09/2015 08:42
Vovworld-ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី១១និង១២កញ្ញានៅ មហាវិទ្យាល័យ Chosun ទីក្រុង Gwangju ជាទីក្រុងមួយក្នុង ចំណោម
ពិព័ណ៌រូបថតស្ដីពីសកម្មភាពពូនជ្រុំកសាងកោះសប្បនិមិត្តរបស់ចិននៅសមុទ្រខាងកើតនៅកូរ៉េខាងត្បូង
ពិព័ណ៌រូបថតស្ដីពីសកម្មភាពពូនជ្រុំកសាងកោះសប្បនិមិត្តរបស់ចិននៅសមុទ្រខាងកើតនៅកូរ៉េខាងត្បូង         Vovworld-ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី១១និង១២កញ្ញានៅមហាវិទ្យាល័យ Chosun ទីក្រុង Gwangju ជាទីក្រុងមួយក្នុងចំណោមទីក្រុងធំបំផុតចំនួន៣នៅកូរ៉េ​ខាងត្បូង​ បាន​ប្រព្រឹត្តទៅពិណ៌រូបថតស្ដីពីសកម្មភាពពូនជ្រំកសាងកោះ​សប្បនិមិត្ត​របស់ចិន​ នៅ​សមុទ្រខាងកើត។ ពិព័ណ៌លើកនេះរួមមានរូបថតចំនួន​៨០​ផ្ទាំងស្ដីពីវាលថ្មលើ ប្រជុំ​កោះ Hoang Sa, Truong Sa ជាសារដែលគណៈ​ចាត់តាំងចង់ផ្ញើរដល់ទស្សនិកជន​ សំដៅ​រួមចំណែកអំពាវនាវភាគីទាក់ទិននានា​បញ្ចប់សកម្មភាពតានតឹងឯកតោភាគី ​បំផ្លាញស្ថានភាពដើមនៅសមុទ្រខាងកើត។ ថ្លែងមតិបើកពិព័ណ៌នេះ សាស្ត្រាចារ្ស ​បណ្ឌិត Ahn Kyong Hwan ប្រធាន​សមាគមស្រាវជ្រាវវៀតណាមបានលើកច្បាស់ថា សមុទ្រខាងកើតមាន​ទីតាំង​ភូមិសាស្ត្រនយោបាយសំខាន់ពិសេសចំពោះប្រទេស​ ទាំង​អស់លើពិភពលោក។ ហេតុនេះហើយការរក្សាបរិយាកាសសន្តិភាពស្ថិរភាព​ សហប្រតិបត្តិ​ការ​​អភិវឌ្ឍន៍​នៅសមុទ្រខាងកើតជាភារកិច្ចនិងការទទួលខុសត្រូវរបស់​ បណ្ដាប្រទេស។ សាស្ត្រាចារ្ស Ahn Kyong Hwan បានសង្កត់ធ្ងន់ថា ដោយតួនាទីជា អ្នក​ប្រាជ្ញ​និង​ជា​សាស្ត្រាចារ្សបង្រៀនវប្បធម៍ប្រវត្តិសាស្ត្រភាសាវៀត​ណាមសំរាប់ និស្សិតកូរ៉េ​ខាងត្បូង លោក​បាន​អះអាងថា Hoang Sa, Truong Sa ជាដែនដីរបស់​វៀត ​ណាម​តាំងពីសតវត្សទី១៧៕