ពិព័រណ៍សម្បតិ្តបុរាណវត្ថុវៀតណាមបង្កើតការចាប់អារម្មណ៍យ៉ាងខ្លាំងនៅអាល្លឺម៉ង់
03/03/2017 10:12
(VOVworld) - នាយកសារមន្ទីរបុរាណវត្ថុ LWL នៅ ទីក្រុង Herne បណ្ឌិត Josef Muhlenbrock វាយ តំលៃថា នេះជាពិព័រណ៍មួយក្នុងចំណោមពិព័រណ៍ជោគជ័យ បំផុតរបស់សារមន្ទីរ នេះ។

សម្បត្តិបុរាណវត្តុមួយនៅពិព័រណ៍នេះ (រូបថត៖Internet) (VOVworld) - ក្រោយរយៈពេល៥ខែចាប់ពីថ្ងៃប្រារព្ធមក ពិព័រណ៍សម្បត្តិបុរាណ វត្ថុវៀតណាមនៅអាល្លឺម៉ង់បានទាក់ទាញភ្ញៀវជាង៥ម៉ឺននាក់មកទស្សនា។នាយក សារមន្ទីរបុរាណវត្ថុ LWL នៅទីក្រុង Herne បណ្ឌិត Josef Muhlenbrock វាយតំលៃថា នេះជាពិព័រណ៍មួយក្នុងចំណោមពិព័រណ៍ជោគជ័យបំផុតរបស់សារមន្ទីរនេះ។ ពិព័រណ៍សម្បត្តិបុរាណវត្ថុវៀតណាមត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី៧ តុលា ឆ្នាំ ២០១៦ដល់ថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០១៧ ដោយមានការគាំទ្ររបស់រដ្ឋា ភិបាលនៃ ប្រទេសទាំងពីរអាល្លឺម៉ង់និងវៀតណាម ហើយមានអត្ថន័យសំខាន់ក្នុងពេលវេលា ដែលប្រទេសទាំងពីររំលឹកខួបលើកទី៥ទិវាបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។ ពិព័រណ៍នេះឧទ្ទេសនាមជាមួយមិត្តភក្តិអាល្លឺម៉ង់និងអន្តរជាតិសម្បត្តិបុរាណ វត្ថុចំនួន៤០០គ្រឿងតាមដំណាក់កាលប្រវត្តិសាស្ត្រនានានៅវៀតណាម។ពិព័រណ៍ នេះជួយទស្សនិកជនយល់ដឹងបន្ថែមអំពីប្រពៃណីអង់អាចក្លាហាននិងលក្ខណៈ វប្បធម៌ដ៏វិសេសវិសាលរបស់វៀតណាម តាមនោះ បង្កើនការតភ្ជាប់និងយល់ដឹង គ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ៕
Related






