VOV WorldVOV World
ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការព្រះចៅអធិរាជនិងមហេសីជប៉ុន
01/03/2017 10:44
(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ព្រះចៅអធិរាជជប៉ុនអាគីហ៊ីតុនិងមហេសីបានចាប់ផ្តើមយាងដំណើរទស្សន កិច្ចថ្នាក់រដ្ឋជាលើកដំបូងនៅវៀតណាមចាប់ពីថ្ងៃទី២៨កុម្ភៈដល់ថ្ងៃទី៥មិនា។
ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការព្រះចៅអធិរាជនិងមហេសីជប៉ុន
ព្រះចៅអធិរាជជប៉ុននិងមហេសីនៅព្រលានយន្តហោះអន្តរជាតិ Noi Bai នាថ្ងៃទី២៨កុម្ភៈ (រូបថតៈ vov) (VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ព្រះចៅអធិរាជជប៉ុនអាគីហ៊ីតុនិងមហេសីបានចាប់ផ្តើមយាងដំណើរទស្សន  កិច្ចថ្នាក់រដ្ឋជាលើកដំបូងនៅវៀតណាមចាប់ពីថ្ងៃទី២៨កុម្ភៈដល់ថ្ងៃទី៥មិនា។ នាព្រឹក  ថ្ងៃទី១មិនានៅទីក្រុងហាណូយ ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញជា អធិបតី ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការអធិរាជនិងមហេសីជប៉ុនផងដែរ។​តាម គំរោង បន្ទាប់ពីពិធីទទួលនិងជួបជាមួយប្រធានរដ្ឋលោក Tran Dai Quang មក អធិរាជជប៉ុន អញ្ជើញយាងទៅគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅប្រាង្គដំកល់សព ជួប សំណេះសំណាលជាមួយអតីតនិស្សិតវៀតណាមធ្លាប់ទៅសិក្សានៅ ជប៉ុន ក៏ដូចជា តំណាងពលរដ្ឋជប៉ុននិងទទួលជួបអតីតយុទ្ធជនជប៉ុននៅវៀតណាម ជាដើម។         មុននោះ​នាយប់ថ្ងៃទី២៨កុម្ភៈ បន្ទាប់ពីយាងមកក្រុងហាណូយ ព្រះចៅអធិរាជ ជប៉ុន អាគីហ៊ីតុនិងមហេសីមីឈីកុបានអញ្ជើញទទួលជួបជាមួយភ្នាក់ងារស្ម័គ្រចិត្តនៃ ស្ថាប័នសហប្រតិបត្តិការជប៉ុន (JICA) ប្រចាំនៅវៀតណាមផងដែរ៕

More