VOV WorldVOV World
ពិធីគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang បានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក
26/09/2018 09:11
(VOVWORLD) - នាព្រឹកថ្ងៃទី២៦ខែកញ្ញា នៅទីក្រុងហាណូយ គណៈប្រតិបត្តិការមជ្ឈឹមបក្សកុម្មុយនីស្ត វៀត ណាម, រដ្ឋសភា, ប្រធានរដ្ឋ, រដ្ឋាភិបាលនិងគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីបុណ្យសពរបស់លោកប្រធានរដ្ឋ Tran Dai Quang តាមពិធីបុណ្យសពថ្នាក់ជាតិ។ គណៈកម្មាធិការរៀបចំបុណ្យសពមានសមាជិកចំនួន ៣៧ រូប ដឹកនាំដោយ អគ្គលេខាបក្ស លោក Nguyen Phu Trong ។
ពិធីគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang បានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក
ក្រុមគ្រួសារលោក Tran Dai Quang គោរពវិញ្ញាណក្ខ័ន្ធលោក (រូបថតៈ VOV) នៅវេលាម៉ោង ៧ ព្រឹក ថ្ងៃទី២៦ ខែកញ្ញា   ពិធីគោរពវិញ្ញាណក្ខ័ន្ធប្រធានរដ្ឋ លោក Tran Dai Quang បានប្រារព្ធធ្វើឡើងយ៉ាងឱឡារិកនៅផ្ទះបុណ្យសពជាតិ លេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាលប្រជុំ Thong Nhat នៃទីក្រុងហូជីមិញ និងសាលប្រជុំនៃគណៈកម្មាធិការប្រជាជន ស្រុក Kim Son ខេត្ត Ninh Binh (ស្រុកកំណើតរបស់លោកប្រធានរដ្ឋ Tran Dai Quang) ចូលរួមគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang ដំបូងបង្អស់ គឺគណៈ ប្រតិភូតំណាងក្រុមគ្រួសារសព។ បន្ទាប់មកគឺគណៈប្រតិភូនៃគណៈប្រតិបត្តិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមដឹកនាំដោយ អគ្គលេខាបក្ស Nguyen Phu Trong ។ គណៈប្រតិភូរដ្ឋាភិបាលអញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធដឹកនាំដោយនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ។ គណៈប្រតិភូរដ្ឋសភាត្រូវបានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខ័ន្ធដឹកនាំដោយប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ។ គណៈ ប្រតិភូប្រធានរដ្ឋ អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធ ដឹកនាំដោយ ប្រធានរដ្ឋស្តីទី Dang Thi Ngoc Thinh។  បន្ទាប់មក គណៈប្រតិភូរណៈសិរ្សមាតុភូមិវៀតណាម អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធ។  គណៈកម្មាធិការយោធាមជ្ឈិមនៃក្រសួងការពារប្រទេសត្រូវបានដឹកនាំដោយនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារជាតិ។ គណៈ ប្រតិភូនគរបាល ត្រូវបានដឹកនាំដោយឧត្តមសេនីយ៍ឯក To Lam រដ្ឋមន្ត្រីក្រសួងនគរបាលផងដែរ។  អគ្គលេខាបក្ស លោក Nguyen Phu Trong អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang អញ្ជើញសរសេរនៅលើសៀវភៅក្រាំងមាសមរណទុក្ខ  អគ្គលេខាបក្ស លោក  Nguyen Phu Trong បានសម្តែងការសោកសៅចំពោះមរណភាពរបស់ប្រធានរដ្ឋ លោក Tran Dai Quang ដែលជាថ្នាក់ដឹកនាំមួយរូបបានរួមចំណែកយ៉ាងសំខាន់ទៅក្នុងបុព្វហេតុដ៏រុងរឿងរបស់បក្សនិងរដ្ឋាភិបាលក៏ដូចជាប្រជាជនវៀតណាម ជាពិសេសគឺសម្រាប់ កងកម្លាំងនគរបាលប្រជាជន កសាងនិងការពារមាតុប្រទេស។ មរណភាពរបស់លោក  Tran Dai Quang ជាការបាត់បង់ដ៏ធំធេងចំពោះបក្សរដ្ឋនិងប្រជាជន វៀតណាម។ គណៈប្រតិភូកម្ពុជាដែលដឹកនាំដោយនាយករដ្ឋមន្ត្រីសម្តេច តេជោ ហ៊ុនសែន អញ្ជើញចូូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang  រីឯនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងថា អស់រយៈពេល៤០ឆ្នាំបម្រើប្រទេសជាតិរបស់ខ្លួន លោក Tran Dai Quang តែងតែមានភក្ដីភាព មានការទទួលខុសត្រូវ ការខិតខំប្រឹងប្រែង ព្រមទាំងបានឆ្លងកាត់ការលំបាកជាច្រើនដើម្បីបំពេញដ៏ល្អនូវភារកិច្ចដែលបក្ស រដ្ឋនិងប្រជាជនប្រគល់ជូន។ គណៈប្រតិភូកូរ៉េខាងត្បូងដឹកនាំដោយនាយករដ្ឋមន្ត្រី លោក  Lee Nak Yon  អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang    នៅថ្ងៃទី២៦ខែកញ្ញានេះ គណៈប្រតិភូជាច្រើន ក្រសួង ស្ថាប័ន អង្គការនិងសមូហភាពមហាជនក្នុងតំបន់និងទូទាំងប្រទេស រួមទាំងមិត្តភក្តិអន្តរជាតិបានមកគោរពវិញ្ញាណក្ខ័ន្ធលោក Tran Dai Quang នៅកន្លែងរៀបចំបុណ្យសពផងដែរ។ គណៈប្រតិភូប្រទេសសិង្ហបុរីចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang  គណៈប្រតិភូនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវត្រូវបានដឹកនាំដោយលោក Phankham Viphavanh សមាជិកការិយាល័យនយោបាយនិងជាអនុប្រធានរដ្ឋ។ គណៈប្រតិភូកម្ពុជាដឹកនាំដោយនាយករដ្ឋមន្រ្តី សម្តេច តេជោ ហ៊ុនសែនបានអញ្ជើញមកគោរពវិញ្ញាណក្ខ័ន្ធលោក Tran Dai Quang ។ ក្នុងពេលព្រឹកថ្ងៃដដែល  គណៈប្រតិភូកូរ៉េខាងត្បូង ដែលដឹកនាំដោយនាយករដ្ឋមន្រ្តីនៃប្រទេសកូរ៉េខាងត្បូងលោក Lee  Nak Yon;  នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសិង្ហបុរីដែលដឹកនាំដោយ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីសម្របសម្រួលសន្តិសុខជាតិ លោក   Teo Chee Hean បានអញ្ជើញមកគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang ផងដែរ។ ក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ២៦ និង ២៧ ខែកញ្ញា ស្ថានទូតវៀតណាមនៅតាមបណ្តាប្រទេសនានា ក៏បានបើកសៀវភៅក្រាំងមាសមរណទុក្ខ និងរៀបចំពិធីគោរពដល់វិញ្ញាណក្ខ័ន្ធលោក Tran Dai Quang ផងដែរ៕