VOV WorldVOV World
ពិធីជួបប្រាស្រ័យអាណិកជនវៀតណាមនៅទីក្រុង Auckland, នូវែលហ្សេឡង់នាដើមនិទាឃៈរដូវ
13/02/2017 11:33
(VOVworld)-ស្ថានទូតវៀតណាមប្រចាំនៅនូវែលហ្សេឡង់ទើបនឹងបានរៀបចំពិធី ជួបប្រាស្រ័យក្នុងឱកាសដើមនិទាឃៈរដូវជាមួយសហគមន៍អាណិកជន
ពិធីជួបប្រាស្រ័យអាណិកជនវៀតណាមនៅទីក្រុង Auckland, នូវែលហ្សេឡង់នាដើមនិទាឃៈរដូវ
(VOVworld)-ស្ថានទូតវៀតណាមប្រចាំនៅនូវែលហ្សេឡង់ទើបនឹងបានរៀបចំពិធី  ជួបប្រាស្រ័យក្នុងឱកាសដើមនិទាឃៈរដូវជាមួយសហគមន៍អាណិកជនវៀតណាម នៅទីក្រុង Auckland ប្រទេសនូវែលហ្សេឡង់។​តាងនាមស្ថានទូត ឯកអគ្គរដ្ឋទូតវៀត  ណាមប្រចាំនៅនូវែលហ្សេឡង់ លោក Nguyen Viet Dung បានផ្ញើក្តីជូនពរល្អបំផុត  ជូនចំពោះបងប្អូនអាណិកជនក្នុងសហគមន៍ក្នុងឱកាសដើមនិទាឃៈរដូវនិងមាន  បំណងថា សហគមន៍ជនវៀតណាមនៅនូវែលហ្សេឡង់និយាយរួមនិងនៅក្រុង Aucklandនិយាយដោយឡែកនឹងបន្តសាមគ្គីនិងជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុង​ការ រក្សាវប្បធម៌ ភាសានិងអត្តសញ្ញាណជាតិ ជាពិសេសឆ្ពោះទៅមាតុប្រទេស ព្រម ទាំងជាស្ពានតភ្ជាប់ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ រវាងវៀតណាមជាមួយនូវែលហ្សេឡង់កាន់តែល្អប្រសើរជានិច្ច៕