ពិធីជូនដំណើរក្រុមវៀតណាមចូលរួមការប្រឡងមុខជំនាញពិភពលោកលើកទី៤៣
04/08/2015 09:59
(VOVworld) - នាព្រឹកថ្ងៃទី៤ សីហា ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច វៀតណាមបានរៀបចំពិធី ជូនដំណើរក្រុមវៀតណាមចូលរួមការប្រឡងមុខជំ នាញពិភពលោកលើកទី៤៣។
បេក្ខជនវៀតណាមចូលរួមការប្រឡងមុខជំនាញពិភពលោក២០១៥ (រូបថត៖cpv.org.vn) (VOVworld) - នាព្រឹកថ្ងៃទី៤ សីហា ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀត ណាមបានរៀបចំពិធីជូនដំណើរក្រុមវៀតណាមចូលរួមការប្រឡងមុខជំនាញពិភព លោកលើកទី៤៣។ការប្រឡងមុខជំនាញពិភពលោកឆ្នាំនេះត្រូវបានរៀបចំឡើង នៅទីក្រុង Sao Paulo របស់ប្រេស៊ីលចាប់ពិថ្ងៃទី៥ដល់ថ្ងៃទី១៧ សីហា ដោយមាន ការចូលរួមរបស់បេក្ខជនជិត១២០០នាក់មកពីប្រទេសនិងតំបន់ដែនដីចំនួន៦៤។ បេក្ខជននឹងចូលរួមប្រឡងនៅមុខជំនាញចំនួន៥០។នេះជាការប្រឡងមានទ្រង់ ទ្រាយធំបំផុតតាំងពីមុនមក។ក្រុមវៀតណាមរួមមានបេក្ខជនចំនួន១៤ នាក់នឹង ចូលរួមប្រឡងនៅមុខជំនាញចំនួន១៣ដូចជា៖ វិធានការ software បច្ចេកវិទ្យា ព័ត៌មាន គ្រឿងឈើវិចិត្រសិល្បៈជាដើម៕
Related






