VOV WorldVOV World
ពិធីលើកដម្កើងនិងប្រគល់កិត្តិនាម “កសិករឆ្នើម” ២០១៥
15/10/2015 08:02
(VOVworld) - នាព្រឹកថ្ងៃទី១៤ តុលា នៅរដ្ឋធានីហា ណូយ កសិករគំរូចំនួន៦៣ នាក់របស់វៀតណាមត្រូវ បានប្រគល់ជូនកិត្តិនាមជាកសិករឆ្នើមឆ្នាំ២០១៥ ក្នុង ឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៨៥ទិវាបង្កើត សមាគមន៍កសិករវៀតណាម (ថ្ងៃទី១៤ តុលា)។
ពិធីលើកដម្កើងនិងប្រគល់កិត្តិនាម “កសិករឆ្នើម” ២០១៥
(VOVworld) - នាព្រឹកថ្ងៃទី១៤ តុលា នៅរដ្ឋធានីហាណូយ កសិករគំរូចំនួន៦៣នាក់ របស់វៀតណាមត្រូវបានប្រគល់ជូនកិត្តិនាមជាកសិករឆ្នើមឆ្នាំ២០១៥ ក្នុងឱកាស រំលឹកខួបអនុស្សាវរីយ៍លើកទី៨៥ទិវាបង្កើតសមាគមន៍កសិករវៀតណាម (ថ្ងៃទី១៤ តុលា)។នេះជាកសិករធ្វើសេដ្ឋកិច្ចល្អ ដោយទទួលបានប្រាក់ចំណូលរាប់ពាន់លាន ដុងជារៀងរាល់ឆ្នាំ និងមានការច្នៃ ប្រឌិតសកម្មដើម្បីបម្រើឧស្សាហូបនីយកម្មកសិ កម្ម។ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung បាន សង្កត់ធ្ងន់ថា កសិករ ជាកម្លាំងសំខាន់ដែលឈានមុខក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មីហើយ ជាមុខសញ្ញាស្នូល ក្នុងកម្មវិធីកសាងជនបទថ្មីនាបច្ចុប្បន្ន។ក្នុងកាលៈទេសៈសមា ហរណកម្មអន្តរ ជាតិយ៉ាងស៊ីជំរៅ លោក Nguyen Sinh Hung បានស្នើរឲ្យកម្លាំងកសិ ករត្រូវ សកម្មម្ចាស់ការថែមទៀតដើម្បីផលិតកសិផលមានសមត្ថភាពប្រកួតប្រជែង គ្រប់គ្រាន់សំដៅនាំចេញទៅទីផ្សារពិភពលោក។ នេះជាឆ្នាំទី៣ជាបន្តបន្ទាប់ដែល សមាគមន៍កសិករវៀតណាមរៀបចំពិធីលើកដម្កើងនិងប្រគល់កិត្តិនាមកសិករ ឆ្នើម៕