VOV WorldVOV World
ពិធីបង្ហូតទង់ជាតិវៀតណាមអបអរសាទរខួបទិវាបុណ្យឯករាជ្យជាតិត្រូវបានធ្វើ ឡើងជាលើកដំបូងនៅទីក្រុង Jersey សហរដ្ឋអាមេរិក
03/09/2021 08:45
(VOVWORLD) - ថ្លែងនៅពិធីបង្ហូតទង់ជាតិ លោកស្រី Watterman ប្រធានក្រុមប្រឹក្សាទីក្រុង Jersey បានសង្កត់ធ្ងន់ថា ការរៀបចំពិធីបង្ហូតទង់ជាតិ វៀតណាមជាលើកដំបូង នៅទីក្រុង Jersey គឺសំដៅលើកតម្កើងសេរីភាពនៃខឿនវប្បធម៌នានា។
ពិធីបង្ហូតទង់ជាតិវៀតណាមអបអរសាទរខួបទិវាបុណ្យឯករាជ្យជាតិត្រូវបានធ្វើ ឡើងជាលើកដំបូងនៅទីក្រុង Jersey សហរដ្ឋអាមេរិក
តំណាងសាលាក្រុង Jersey និងស្ថាប័នតំណាងវៀតណាមប្រចាំអាមេរិកចូលរួមពិធីបង្ហូតទង់ជាតិ។ (រូបថត៖ VNA) នៅថ្ងៃទី២ ខែកញ្ញា ស្ថានកុងស៊ុលវៀតណាមប្រចាំទីក្រុងញូវយ៉ក់ បាន សហការជាមួយរដ្ឋបាលទីក្រុង Jersey រដ្ឋ New Jersey សហរដ្ឋអាមេរិក រៀបចំ ពិធីបង្ហូតទង់ជាតិវៀតណាមនៅសាលាក្រុង Jersey ក្នុងឱកាសរំលឹកខួបលើកទី ៧៦ទិវាបុណ្យឯករាជ្យនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃទី២ ខែកញ្ញា)។ ថ្លែងនៅពិធីបង្ហូតទង់ជាតិ លោកស្រី Watterman ប្រធានក្រុមប្រឹក្សាទីក្រុង Jersey បានសង្កត់ធ្ងន់ថា ការរៀបចំពិធីបង្ហូតទង់ជាតិវៀតណាមជាលើកដំបូង នៅទីក្រុង Jersey គឺសំដៅលើកតម្កើងសេរីភាពនៃខឿនវប្បធម៌នានា។ សង្គ្រាម បានកន្លងផុតទៅហើយ បច្ចុប្បន្ននេះ ភាគីទាំងពីរកំពុងខិតខំប្រឹងប្រែងឈានទៅ មុខ។ លោកស្រី Watterman បានប្រគល់ជូនស្ថានកុងស៊ុលវៀតណាមប្រចាំ ទីក្រុង ញូវយ៉ក់ សេចក្ដីប្រកាសចុះហត្ថលេខាដោយអភិបាលទីក្រុង Jersey ដោយមានខ្លឹមសារថា នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ ទីក្រុង Jersey បានលើក តម្កើងទិវាឯករាជ្យជាតិរបស់វៀតណាម។ សេចក្ដីប្រកាសបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ដ៏សំខាន់នេះបានឆ្លុះបញ្ចាំងនូវចំណងមិត្តភាពដ៏ជិតស្និទ្ធរវាង អាមេរិកនិងវៀតណាម៕