ពិធីបើកឆ្នាំទេសចរណ៍ជាតិ២០១៧បានប្រព្រឹត្តទៅយ៉ាងឱឡារិកនៅខេត្ត Lao Cai
12/02/2017 09:29
(VOVworld)-នាថ្ងៃទី១១កុម្ភៈនៅខេត្ត Lao Cai ភាគខាងជើងវៀតណាម បានប្រ ព្រឹត្តទៅយ៉ាងឱឡារិកពិធីបើកឆ្នាំទេសចរណ៍ជាតិ២០១៧

ទិដ្ឋភាពនៃពិធីបើកឆ្នាំទេសចរណ៍ជាតិ២០១៧ (VOVworld)-នាថ្ងៃទី១១កុម្ភៈនៅខេត្ត Lao Cai ភាគខាងជើងវៀតណាម បានប្រ ព្រឹត្តទៅយ៉ាងឱឡារិកពិធីបើកឆ្នាំទេសចរណ៍ជាតិ២០១៧ដោយប្រធានបទ “ពណ៍របស់តំបន់ពាយ័ព្យ”។ អញ្ជើញថ្លែងមតិក្នុងពិធី ប្រធានគណៈកម្មាធិការ ទទួល បន្ទុកតំបន់ពាយ័ព្យ លោក Nguyen Van Binh បានសង្កត់ធ្ងន់ថា៖ ឆ្នាំ ទេសចរណ៍ តំបន់ពាយ័ព្យ២០១៧នឹងរួមចំណែកលើកដំកើងតម្លៃវប្បធម៌ ផ្សព្វ ផ្សាយរួបភាព និង ជួយឲ្យពិភពលោកស្គាល់អំពីតំបន់ពាយ័ព្យរបស់វៀតណាម ជាតំបន់ដែលពោរពេញ ទៅដោយសក្តានុភាពនិងឧត្តមភាពសម្រាប់ការអភិវឌ្ឍន៍ វិស័យទេសចរណ៍។ លោក Nguyen Van Binh អញ្ជើញមានប្រសាសន៍ថា៖ “យើងខ្ញុំរៀបចំពិធីបើកឆ្នាំទេសចរណ៍ជាតិ២០១៧នេះ សំដៅចាប់ផ្តើមនូវ សកម្មភាពអនុវត្តគោលដៅកសាងវិស័យទេសចរណ៍ឲ្យក្លាយទៅជាផ្នែកសេដ្ឋកិច្ច មុខព្រួញរបស់ប្រទេសជាតិ។ តាមរយៈសកម្មភាពជាក់ស្តែងរបស់រដ្ឋអំណាចតំបន់ នានា រួមទាំងសហគមន៍អង្គភាពអាជីវកម្មនិងប្រជាជនច្រើនកុះករនោះ ខ្ញុំជឿជាក់ ថា វិស័យទេសចរណ៍នៅតំបន់ពាយ័ព្យនិយាយដោយឡែកនិងវិស័យទេសចរណ៍ របស់វៀតណាមនិយាយរួមនឹងមានការអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់ក្នុងឆ្នាំ២០១៧”៕
Related






