VOV WorldVOV World
ពិធីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលផលិតកម្មពូជបង្កងបច្ចេកទេសខ្ពស់នៅខេត្ត Tra Vinh
05/03/2017 08:03
(VOV)_​ នាថ្ងៃទី៤មិនា នៅខេត្ត Tra Vinh ( ភាគខាងត្បូង​វៀត​ណាម) ​បានប្រព្រឹត្តទៅពិធីបើកការដ្ឋានសាងសង់ មជ្ឈមណ្ឌលផលិតកម្មពូជបង្កង​បច្ចេកទេសខ្ពស់នៅខេត្ត Tra Vinh។
ពិធីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលផលិតកម្មពូជបង្កងបច្ចេកទេសខ្ពស់នៅខេត្ត Tra Vinh
ពិធីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលផលិតកម្មពូជបង្កងបច្ចេកទេសខ្ពស់នៅខេត្ត Tra Vinh           (VOV)_​ នាថ្ងៃទី៤មិនា នៅខេត្ត Tra Vinh ( ភាគខាងត្បូង​វៀត​ណាម) ​បានប្រ ព្រឹត្តទៅពិធីបើកការដ្ឋានសាងសង់ មជ្ឈមណ្ឌលផលិតកម្មពូជបង្កង​បច្ចេកទេសខ្ពស់ នៅខេត្ត Tra Vinh។            ថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀត​ណាម  លោក Nguyen Thien Nhan បានវាយតំលៃខ្ពស់ការប្តេជ្ញាចិត្តរបស់​ក្រសួង​កសិកម្ម  និងអភិវឌ្ឍន៍ជនបទ ក៏ដូចជារដ្ឋអំណាចខេត្ត Tra Vinh ក្នុងការបង្កើត​មជ្ឈមណ្ឌល នេះ។ លោក Nguyen Thien Nhan បានចាត់ទុកថា៖ឆ្នាំ ​២០១៦​ក្នុងសភាពការណ៍ ទោះ បីស្ថានភាពមិនអំណោយផល ទីផ្សារអន្តរជាតិមានបំរ៉ែបំរួល​ជាច្រើនក្តី ប៉ុន្តែ ទំហំ ពាណិជ្ជកម្មនាំចេញរបស់វៀតណាមទទួលបានកំរិតខ្ពស់បំផុតពី​មុនមក ដែលក្នុង នោះមានផ្នែកនាំចេញបង្កង ហើយពីនោះ រួមចំណែកជំរុញខឿនសេដ្ឋកិច្ចស្ថិរភាព។  ទោះបីជាសក្ដានុភាពនាំចេញគឺធំធេងណាស់ ប៉ុន្តែ គោលដៅសំខាន់របស់កំណែ ទម្រង់កសិកម្មគឺធ្វើយ៉ាងណាបង្កើនប្រាក់ចំណូលសំរាប់ប្រជាកសិករ៕