VOV WorldVOV World
ពិធីបើកសម្ពោធន៍ការិយាល័យទំនាក់ទំនងព័ត៌មានរវាងកំលាំងប៉ូលីសវៀតណាមនិងកូរ៉េខាងត្បូង
19/12/2015 08:58
(VOVworld) – នាពេលថ្មីៗនេះ នៅរដ្ឋធានី Seoul ស្ថាប័ន ប៉ូលីសជាតិកូរ៉េខាង ត្បូងបានរៀបចំពិធីបើកសម្ពោធន៍ ការិយាល័យទំនាក់ទំនងព័ត៌មានវៀតណាម (Vietnamese Desk)។
ពិធីបើកសម្ពោធន៍ការិយាល័យទំនាក់ទំនងព័ត៌មានរវាងកំលាំងប៉ូលីសវៀតណាមនិងកូរ៉េខាងត្បូង
ពិធីបើកសម្ពោធន៍ការិយាល័យទំនាក់ទំនងព័ត៌មានរវាងកំលាំងប៉ូលីសវៀតណាមនិងកូរ៉េខាងត្បូង (Image: VNA) (VOVworld) – នាពេលថ្មីៗនេះ នៅរដ្ឋធានី Seoul ស្ថាប័នប៉ូលីសជាតិកូរ៉េខាង ត្បូងបានរៀបចំពិធីបើកសម្ពោធន៍ការិយាល័យទំនាក់ទំនងព័ត៌មានវៀតណាម (Vietnamese Desk)។ ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកូរ៉េ ខាងត្បូង លោក Pham Huu Chi បានវាយតំលៃខ្ពស់ចំពោះការបង្កើតនិងដាក់ឲ្យ ដំណើរការការិយាល័៧ទំនាក់ទំនងព័ត៌មានប៉ូលីសវៀតណាមដែលមិនត្រឹមតែ បង្កើនទំនាក់ទំនងរវាងស្ថាប័នប៉ូលីសជាតិកូរ៉េខាងត្បូងជាមួយក្រសួងនគបាល វៀតណាម ប៉ុណ្ណោះទេ ថែមទាំង រួមចំណែកបង្កើនទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រ  រវាងប្រទេសទាំងពីរ។ នាបច្ចុប្បន្ន មានប្រជាពលរដ្ឋកូរ៉េខាងត្បូងចំនួន ១៥ ម៉ឺន  នាក់កំពុងធ្វើការនៅវៀតណាមនិងប្រជាពលរដ្ឋវៀតណាមចំនួន ១៤ ម៉ឺននាក់   កំពុងធ្វើការនៅកូរ៉េខាងត្បូង។ ការបង្កើតក្រុមទំនាក់ទំនងព័ត៌មានរវាងកំលាំង ប៉ូលីសនៃប្រទេសទាំងពីរនេះរួមចំណែកសំខាន់ក្នុងកិច្ចការពារសិទ្ធិនិងផលប្រ  យោជន៍របស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ៕​