VOV WorldVOV World
ពិធីបើកសម្ពោធសេវ៉ាកម្មទូរគមនាគមន៍ Halotel នៅទីផ្សារ Tanzania
15/10/2015 11:44
(VOVworld) – នាថ្ងៃទី ១៥ តុលា សម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍ កងទ័ព វៀតណាម Viettel បានរៀបចំពិធីបើកសម្ពោធ ទូរគមនាគមន៍ក្រោមពាណិជ្ជ សញ្ញា Halotel នៅទីផ្សារ Tanzania។
ពិធីបើកសម្ពោធសេវ៉ាកម្មទូរគមនាគមន៍ Halotel នៅទីផ្សារ Tanzania
ពិធីបើកសម្ពោធសេវ៉ាកម្មទូរគមនាគមន៍ Halotel នៅទីផ្សារ Tanzania (Image: VNA) (VOVworld) – នាថ្ងៃទី ១៥ តុលា សម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍កងទ័ព  វៀតណាម Viettel បានរៀបចំពិធីបើកសម្ពោធទូរគមនាគមន៍ក្រោមពាណិជ្ជ  សញ្ញា Halotel នៅទីផ្សារ Tanzania។ Halotel គឺជាបណ្តាញទូរគមនាគមន៍ តែមួយគត់នៅទូទាំងប្រទេសTanzania។ ការបើកធ្វើអាជីវកម្មនៅ Tanzania ដែលជាទីផ្សារទី​៤ របស់ Viettel នៅអាហ្វ្រិកបន្ទាប់ពី Mozambique Cameroon  និង Burundi បានជួយឧបត្ថម្ភសម្ព័ន្ធក្រុមហ៊ុនវៀតណាមនេះបើកទូលាយនិង លើកកំពស់ឥទ្ធិពលរបស់ខ្លួននៅតំបន់នេះ។ គំរោងការណ៍នេះរបស់ Viettel ត្រូវ បានចាត់ទុកជាគំរោងការណ៍វិនិយោគល្អបំផុតឆ្នាំ ២០១៤ នៅតំបន់ អាហ្វ្រិកខាង កើតខាងលិចនិងកណ្ដាលនៅសន្និសីទវិនិយោគិនពិភពលោក ឆ្នាំ ២០១៥៕​