VOV WorldVOV World
ពិធីប្រគល់ពានរង្វាន់“អង្គភាពអាជីវកម្មដើម្បីពលករឆ្នាំ២០១៦”
29/10/2016 08:24
(VOVworld)-នាព្រឹកថ្ងៃទី២៩តុលានៅទីក្រុងហាណូយ សហព័ន្ធពលករវៀតណាម បានរួមសហការជាមួយក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមនិង
ពិធីប្រគល់ពានរង្វាន់“អង្គភាពអាជីវកម្មដើម្បីពលករឆ្នាំ២០១៦”
ពិធីប្រគល់ពានរង្វាន់“អង្គភាពអាជីវកម្មដើម្បីពលករឆ្នាំ២០១៦” (VOVworld)-នាព្រឹកថ្ងៃទី២៩តុលានៅទីក្រុងហាណូយ សហព័ន្ធពលករវៀតណាម បានរួមសហការជាមួយក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមនិង សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមរៀបចំពិធីប្រគល់ពានរង្វាន់ “អង្គភាព អាជីវកម្ម ដើម្បីពលករឆ្នាំ២០១៦”សម្រាប់អង្គភាពអាជីវកម្មចំនួន១៥។ នេះជាអង្គ ភាពអាជីវកម្ម ដើរមុខគេ ដែលខិតខំប្រឹងប្រែងកែលំអបរិយាកាសការងារ យកចិត្ត ទុកដាក់ជីវភាពរស់ នៅទាំងខាងសំភារៈនិងខាងស្មារតីរបស់កម្មករសំដៅឆ្ពោះទៅ ការអភិវឌ្ឍន៍និរន្តរភាព។ ថ្លែងមតិនៅក្នុងពិធីនេះ ប្រធានសហព័ន្ធពលករវៀតណាម  លោក Bui Van Cuong បានឲ្យដឹងថា៖         “ពានរង្វាន់អង្គភាពអាជីវកម្មដើម្បីពលករទទួលបានការជួយជ្រោមជ្រែងយ៉ាង  សកម្មពីមជ្ឈដ្ឋានអង្គភាពអាជីវកម្មនិងអាជីវករ។ អង្គភាពអាជីវកម្មដែលទទួលបាន ពានរង្វាន់នេះមិនត្រឹមតែពង្រីកបានប្រសិទ្ធិភាពការងារប៉ុណ្ណោះទេ ថែមទាំងរីកសាយ ភាយនូវឥទ្ធិពលរបស់ខ្លួនទៀតផង រួមចំណែកបង្កើតឡើងសហគមន៍អង្គភាពអាជីវកម្ម ដែលមានការរីកធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃ”។         ប្រធានសហព័ន្ធពលករវៀតណាម លោក Bui Van Cuong បានអះអាងថា ពាន  រង្វាន់នេះបាននាំមកជូនលករសិទ្ធិធានានៅកម្រិតខ្ពស់និងវប្បធម៌អង្គភាពអាជីវកម្ម  ផងដែរ៕