ពិធីបួងសួងសួមសេចក្តីសុខដើមឆ្នាំរបស់ជនវៀតណាមនៅសាធារណរដ្ឋឆែក
13/02/2017 11:06
(VOVworld)-នាថ្ងៃទី១២កុម្ភៈ ពោលគឺថ្ងៃទី១៦កើតខែមិគសិរ សាសនិកជិត២០០ រូបនិងអ្នកដែលស្រឡាញ់ព្រះពុទ្ធសាសនានៅរដ្ឋធានី Praha និងតំបន់ជំវិញនៃសា ធារណរដ្ឋឆែកបានចូលរួមក្នុងមហាពិធីបុណ្យដើមនិទាឃៈរដូវ

ទិដ្ឋភាពនៃពិធី (VOVworld)-នាថ្ងៃទី១២កុម្ភៈ ពោលគឺថ្ងៃទី១៦កើតខែមិគសិរ សាសនិកជិត២០០ រូបនិងអ្នកដែលស្រឡាញ់ព្រះពុទ្ធសាសនានៅរដ្ឋធានី Praha និងតំបន់ជំវិញនៃសា ធារណរដ្ឋឆែកបានចូលរួមក្នុងមហាពិធីបុណ្យដើមនិទាឃៈរដូវឆ្នាំរកានព្វស័ក ២០១៧ ដោយធ្វើការបួងសួងសូមឲ្យសេចក្តីសុខចម្រុងចម្រើន ប្រទេសជាតិសម្បូរ ធូរធា ក្នុងឆ្នាំថ្មី។ នេះជាសកម្មភាពប្រចាំឆ្នាំដែលឆ្លុះបញ្ចាំងនូវតម្រូវការខាងស្មារតី មិនអាចខ្វះបានឡើយរបស់ជនវៀតណាមដែលកំពុងឃ្លាតឆ្ងាយពីស្រុកកំណើត។ ព្រះតេជគុណ Thich Thien Bao សមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈឹមសមាគមព្រះ ពុទ្ធសាសនាវៀតណាមឲ្យដឹងថា នេះជាពិធីបុណ្យធំបំផុតក្នុងឆ្នាំរបស់អ្នកកាន់ សាសនាព្រះពុទ្ធ។ ព្រះតេជគុណ Thich Thien Bao ចែករំលែកថា៖ “មិនត្រឹមតែជនវៀតណាមនៅសាធារណរដ្ឋឆែកប៉ុណ្ណោះទេ ថែមទាំង ជនវៀត ណាមនៅបូឡូញនៅហុងគ្រីសនិងនៅប្រទេសដទៃមួយចំនួនទៀតក៏យកចិត្តទុក ដាក់ចំពោះពិធីបុណ្យនេះផងដែរ។ ដោយសារ ពួកគេនៅឆ្ងាយពីមាតុប្រទេស ដូច្នេះ គេបានយកឱកាសនេះដើម្បីជួបជុំគ្នា។ អាចនិយាយបានថា វប្បធម៌ជនជាតិនិងវប្ប ធម៌ព្រះពុទ្ធមានលក្ខណៈផ្សាភ្ជាប់ជាមួយគ្នា។ នោះជាមូលហេតុដែលជនវៀតណាម ផ្តោតការយកចិត្តទុកដាក់លើព្រះពុទ្ធសាសនាជាពិសេសគឺជននៅឆ្ងាយពីស្រុក កំណើត”៕
Related






