VOV WorldVOV World
ពិធីបុណ្យស្វែងយល់រមណីដ្ឋានជាតិវាលស្រែកាំជណ្តើរ Mu Cang Chai
14/08/2017 08:55
(VOVWORLD) -សប្តាហ៍វប្បធម៌ ទេសចរណ៍ពិធីបុណ្យស្វែងយល់រមណីដ្ឋានជាតិវាលស្រែកាំ ជណ្តើរ Mu Cang Chai ក្រោមប្រធាន បទ “មាសនៅលើភ្នំ” នឹងបានបើកជាផ្លូវការនា ថ្ងៃទី២២កញ្ញាឆ្នាំ២០១៧ នៅទីរួមខេត្ត Nghia Lo (ខេត្ត Yen Bai)។
ពិធីបុណ្យស្វែងយល់រមណីដ្ឋានជាតិវាលស្រែកាំជណ្តើរ Mu Cang Chai
ក្នុងរយៈពេលពី ថ្ងៃទី២១ដល់ថ្ងៃទី២៧កញ្ញា ទស្សនិកជននឹងមានឱកាសស្វែងយល់នូវតម្លៃវប្បធម៌ ពិសេសរបស់បណ្តាជនជាតិភាគតិចនៅតំបន់ភ្នំ Mu Cang Chai តាមរយៈសកម្មភាព វប្បធម៌ កីឡានិងទេសចរណ៍ ដូចជា ពិធីបុណ្យប្រឡង ខែន Mong ស្រុក Mu Cang Chai  មហោស្រព លោតឆត្រយោង “ហោះលើរដូវស្រូវទុំ” សំដៅរំលឹកខួបលើកទី៥ នៃការអនុវត្តសកម្មភាពលោតឆត្រយោងនៅចំណោត Khau Pha ប្រជុំផ្សារតំបន់ភ្នំ និងរៀបចំសកម្មភាពទេសចរណ៍សហគមន៍តាមវាលស្រែកាំជណ្តើរជាដើម៕