VOV WorldVOV World
ពិធីបុណ្យវប្បធម៌-ទេសចរណ៍វៀតណាមនៅកូរ៉េខាងត្បូងបញ្ចប់ប្រកបដោយជោគជ័យ
10/07/2012 07:32
នាយប់ថ្ងៃទី ៩ កក្កដា នៅរដ្ឋធានីសេអូល កូរ៉ែខាងត្បូង បានប្រព្រឹត្តទៅ Gala Dinner សំដៅអប់អរសាទចំពោះ ជោគជ័យរបស់ពិធីបុណ្យវប្បធម៌-ទេសចរណ៍វៀតណាម នៅ កូរ៉េខាងត្បូង។
ពិធីបុណ្យវប្បធម៌-ទេសចរណ៍វៀតណាមនៅកូរ៉េខាងត្បូងបញ្ចប់ប្រកបដោយជោគជ័យ
នាយប់ថ្ងៃទី ៩ កក្កដា នៅរដ្ឋធានីសេអូល កូរ៉ែខាងត្បូងបានប្រព្រឹត្តទៅ Gala Dinner សំដៅ អប់អរសាទចំពោះជោគជ័យរបស់ពិធីបុណ្យវប្បធម៌-ទេសចរណ៍វៀតណាមនៅ កូរ៉េខាង ត្បូង។ ថ្លែងមតិក្នុងពិធីបិទ រដ្ឋមន្ត្រីក្រសួងវប្បធម៌កីឡានិងទេសចរណ៍ វៀតណាម Hoang Tuan Anh បានសង្កត់ធ្ងន់ថា៖ ពិធីបុណ្យវប្បធម៌-ទេសចរណ៍ វៀតណាមលើកនេះបានរួម ចំណែកពង្រឹងនិងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព បង្កើនការ យោគយល់គ្នាទៅវិញទៅមក រវាងខឿនវប្បធម៌ទាំង ២ របស់វៀតណាមនិង កូរ៉េខាងត្បូងក៏ដូចជាជំរុញទំនាក់ទំនង សហប្រតិបត្តិការយុទ្ធសាស្រ្តលើគ្រប់វិស័យរវាងវៀតណាមនិងកូរ៉េខាងត្បូងឲ្យខ្លាំងក្លា ថែមទៀត។ឆ្លើយតបនឹងបទសម្ភាសន៍នៃអ្នាកសារព័ត៌មាន រដ្ឋមន្ត្រីក្រសួង វប្បធម៌កីឡា និងទេសចរណ៍វៀតណាម Hoang Tuan Anh បានឲ្យដឹងថា៖ ពិធីបុណ្យ ឆ្នាំ ២០១២ មានការផ្លាស់ប្តូរថ្មីអំពីកម្មវិធីសិល្បៈវិធីឧទេ្ទសនាមផ្សព្វផ្សាយស្តីពីប្រទេសនិងមនុស្សរ វៀតណាមក៏ដូជាការរៀបចំព្រឹត្តិការនេះ។ វៀតណាមក៏បានឧទ្ទេសនាមអំពីយុទ្ធសាស្ត្រ អភិវឌ្ឍន៍ទេសចរណ៍របស់ខ្លួនក្នុងរយៈពេលខាងមុខផងដែរ៕