VOV WorldVOV World
បើក​មហោស្រពកីឡាទីក្រុងហូជីមិញ
20/04/2026 09:10
[VOVWORLD] - នៅយប់ថ្ងៃទី១៩ ខែមេសា មហោស្រពកីឡាទីក្រុងហូជីមិញលើកដំបូងបានបើកជាផ្លូវការដោយមានទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានពីមុន​មក ដោយប្រមូលផ្តុំអត្តពលិក​ប្រមាណ ១០,០០០នាក់។ ព្រឹត្តិការណ៍នេះ មានគណៈប្រតិភូចំនួន ១៦៨ក្រុម​ ចូលរួម​ប្រកួតប្រជែងក្នុងប្រភេទកីឡាចំនួន ៤៤ ជាមួយនឹង​វិញ្ញាសាចំនួន ៨៣២​ ​ដែលជាការត្រៀម​រៀបចំសម្រាប់មហោស្រពកីឡាទូទាំងប្រទេស ឆ្នាំ២០២៦។
បើក​មហោស្រពកីឡាទីក្រុងហូជីមិញ
260420 fm 04.jpg អត្តពលិកឆ្នើមៗនៅទីក្រុងហូជីមិញ ដង្ហែភ្លើងគប់ទៅកាន់តំបន់ពិធី។ រូបថត៖ VOV ពិធីបើកបានប្រព្រឹត្តទៅយ៉ាងឱឡារិក ដោយ​មានការសម្ដែងសិល្បៈ វប្បធម៌ និងការសម្ដែងម៉ូតូដ៏វិសេសវិសាល។ ថ្លែងនៅក្នុងពិធីបើក អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ លោក ង្វៀន ម៉ាញ គឿង បានឲ្យ​ដឹងថា មហោស្រពកីឡាទីក្រុងហូជីមិញ គឺជាព្រឹត្តិការណ៍កីឡាមាន​ទ្រង់ទ្រាយធំ ដែលមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការលើកកម្ពស់ចលនា​ ហ្វឹកហាត់កាយសម្បទា តាមគំរូរបស់លោកប្រធានហូជីមិញ ហើយក្នុងពេលជាមួយគ្នានេះ ក៏រួមចំណែកដល់ការអភិវឌ្ឍកីឡាមាន​ស្នាដៃឆ្នើមក្នុងទីក្រុងហូជីមិញផងដែរ៖
TAG
VOV/VOVWORLD/​មហោស្រពកីឡា/ទីក្រុងហូជីមិញ/វៀតណាម​​/កីឡា​