VOV WorldVOV World
អ៊ីរ៉ង់មិនទាន់យល់ព្រមធ្វើការ​ចរចានៅឡើយទេ
20/04/2026 09:15
[VOVWORLD] - ទោះបីជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីកិច្ចចរចាជុំថ្មីរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នាថ្ងៃទី ២០ ខែមេសា នៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថានក៏ដោយ ក៏ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់នៅយប់ថ្ងៃទី ១៩ ខែមេសា បានអះអាងថា ប្រទេសនេះមិនទាន់មានផែនការសម្រាប់ការសន្ទនាជាមួយសហរដ្ឋអាមេរិកនោះទេ។
អ៊ីរ៉ង់មិនទាន់យល់ព្រមធ្វើការ​ចរចានៅឡើយទេ
ទីភ្នាក់ងារសារព័ត៌មាន IRNA បានអះអាងថា អ៊ីរ៉ង់បដិសេធមិនចូលរួមក្នុងការចរចានោះ​ទេ ដោយសារតែសហរដ្ឋអាមេរិកនៅតែបន្តធ្វើការទាមទារហួសហេតុនិងមិនប្រាកដនិយម ដោយផ្លាស់ប្តូរទស្សនៈជាបន្តបន្ទាប់ និងចេញសេចក្តី ប្រកាសនាស់គ្នា។ ទីក្រុងតេអេរ៉ង់ក៏បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា បានបដិសេធមិនដកការអនុម័តលើ​កំពង់ផែអ៊ីរ៉ង់ ដោយចាត់នេះ ជាការរំលោភលើបទឈប់បាញ់។ មិនត្រឹមតែអ៊ីរ៉ង់ប៉ុណ្ណោះទេ ប៉ុន្តែប៉ាគីស្ថាន ដែលជាប្រទេសម្ចាស់ផ្ទះនៃកិច្ចចរចាជុំថ្មី មិនទាន់បានបញ្ជាក់ពីកិច្ចចរចាណាមួយ​នៅទីក្រុងអ៊ីស្លាម៉ាបាដ ដូចដែលបានប្រកាសដោយលោក​ប្រធានាធិបតី ដូណាល់ ត្រាំ នៅឡើយទេ។ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានប្រកាសថា លោកទើបបាន​ជួប​សន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ដោយបញ្ជាក់ថា ទីក្រុងអ៊ីស្លាម៉ាបាដកំពុង​ខិតខំប្រឹងប្រែងដើម្បីជំរុញដំណោះស្រាយការទូត ប៉ុន្តែមិនបានលើកឡើងពីកាលបរិច្ឆេទសម្រាប់កិច្ចចរចាថ្មីនោះទេ៕​
TAG
VOV/VOVWORLD/អ៊ីរ៉ង់/ការ​ចរចា/ជម្លោះ​/អ៊ីស្រាអែល​/អាមេរិក​