VOV WorldVOV World
ពិធីរំលឹកទិវាប្រពៃណីសិស្សានុសិស្ស និស្សិតវៀតណាមនៅប្រទេសថៃ
11/01/2015 08:51
(VOVworld)-សហគមន៍និស្សិតវៀតណាមនៅបាងកក់ បានជួបប្រាស្រ័យគ្នា នាថ្ងៃទី១០មករា ក្នុងឱកាស រំលឹកខួបលើកទី៦៥
ពិធីរំលឹកទិវាប្រពៃណីសិស្សានុសិស្ស និស្សិតវៀតណាមនៅប្រទេសថៃ
និស្សិតវៀតណាមនៅថៃក្នុងពិធីជួបប្រាស្រ័យ  (រូបថតៈnhandan.com.vn ) (VOVworld)-សហគមន៍និស្សិតវៀតណាមនៅបាងកក់បានជួបប្រាស្រ័យគ្នា នាថ្ងៃទី១០មករា ក្នុងឱកាសរំលឹកខួបលើកទី៦៥ នៃទិវាប្រពៃណីសិស្សានុសិស្ស និស្សិតវៀតណាម (ថ្ងៃទី៩មករា១៩៥០-ទី៩មករា២០១៥)។ នេះជាលើកទី១ ហើយដែលទិវានេះបានរៀបចំឡើងនៅបាងកក់ សំដៅឆ្ពោះទៅការត្រៀមរៀបចំ បង្កើតសមាគមនិស្សិត វៀតណាមនៅបាងកក់ជាផ្លូវការ។ នាពេលកន្លងទៅ និស្សិតវៀតណាមមកពី មហាវិទ្យាល័យធំៗនៅបាងកក់ បានសកម្មចូលរួម រាល់សកម្មភាពជួបប្រាស្រ័យ សំដៅរឹតបន្តឹងទំនាក់ទំនងនៃសហគមន៍និស្សិត វៀតណាមនៅថៃ ក៏ដូចជាអះ អាងនូវតួនាទីរបស់និស្សិតវៀតណាមក្នុង ចំណោមមជ្ឈដ្ឋាននិស្សិតបរទេស នៅថៃផងដែរ៕