ពិធីរំលឹកខួបលើកទី៤០នៃជ័យជំនះ Buon Ma Thuot
10/03/2015 09:14
Vovworld-ពិធីរំលឹកខួបលើកទី៤០នៃទិវាជ័យជំនះ Buon Ma Thuot បានរៀបចំដ៏មហោឡារឹកនាព្រឹកថ្ងៃទី១០មិនា

លោក Pham Ngoc Nghi ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dac Lac បានរំលឹកឡើងវិញនូវកំណាត់ផ្លូវប្រវត្តិសាស្ត្រដ៏ភ្លឺស្វាងនៃជ័យជំនះ Buon Ma Thuot (VOV) Vovworld-ពិធីរំលឹកខួបលើកទី៤០នៃទិវាជ័យជំនះ Buon Ma Thuot បានរៀបចំ ដ៏មហោឡារឹកនាព្រឹកថ្ងៃទី១០មិនានៅទីក្រុង Buon Ma Thuot ខេត្ត Dac Lac។ ថ្លែង សន្ទរកថានៅពិធីនេះ លោក Pham Ngoc Nghi ប្រធានគណៈកម្មាធិការប្រជាជន ខេត្ត Dac Lac បានរំលឹកឡើងវិញនូវកំណាត់ផ្លូវប្រវត្តិសាស្ត្រដ៏ភ្លឺស្វាងនៃជ័យជំនះ Buon Ma Thuot ចាប់ផ្ដើមឲ្យការវាយប្រហារចំរុះនិងក្រោកឈរឡើងនិទាឃៈរដូវឆ្នាំ១៩៧៥រំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ។ ដល់ថ្ងៃទី២៤មិនាឆ្នាំ១៩៧៥ ខេត្ត Dac Lac បានរំដោះទាំងស្រុង។ លោក Pham Ngoc Nghi ប្រធានគណៈកម្មាធិការ ប្រជាជនខេត្ត Dac Lac បានអះអាងថា៖ “ជ័យជំនះ Buon Ma Thuot បានឈានទៅប្រវត្តិសាស្ត្រប្រជាជាតិវៀតណាមដូចជាវីរបទចម្រៀងមួយ ជាក្តីកត្តិយសនិងមោទនភាពដ៏ធំធេងរបស់បក្សភាគកងទ័ព និងប្រជាជនបណ្ដាជនជាតិខេត្ត Dac Lac។ ជ័យជំនះ Buon Ma Thuot ជាជ័យជំនះ យុទ្ធសាស្ត្របង្ហាញនូវការឈ្លាសវៃរបស់ការិយាល័យនយោបាយគណៈកម្មាធិការ យោធាមជ្ឈឹម។” ថ្លែងមតិនោពិធីនេះលោក Le Hong Anh សមាជិកការិយាល័យនយោបាយ អចិន្ត្រៃយ៍គណៈលេខាមជ្ឈឹមបក្សកុម្មុយនីស្តវៀណាមបានលើកច្បាស់ថា៖ “ខេត្តត្រូវរក្សាកំណើនសេដ្ឋកិច្ចខ្ពស់និងចីរភាព អនុវត្តល្អការងារកសាងជនបទ ថ្មី ធានាគោលនយោបាយសុខុមាលភាពសង្គមកាត់បន្ថយភាពក្រីក្រពិសេសគឺដំបន់ ឆ្ងាយដាច់ស្រយាលដំបន់ជនជាតិភាគតិច។ បន្តកសាងទីក្រុង Buon Ma Thuot ក្លាយ ទៅជានគរស្នូលនៅដំបន់ Tay Nguyen។” ក្នុងឱកាសរំលឹកខួបលើកទី៤០នៃទិវាជ័យជំនះ Buon Ma Thuot (ទី១០មិនា) នា យប់ថ្ងៃទី៩មិនានៅអាគ៌ាវប្បធម៍កុមារសម្ព័ន្ធយុវជនខេត្ត Dac Lac បានរៀបចំប្រារព្ធ ជំរុំទី១០មិនាដោយប្រធានបទ កំលាំងវ័យក្មេងនៅដំបន់ខ្ពង់រាបវីរភាព។ ចូលរួមជំរុំមានសមាជិកសម្ព័ន្ធយុវជនយុវជនបក្ខជនវ័យគ្មេងគំរូជាង៧០០មកពីស្រុកទីរួមស្រុកទីក្រុង ក្នុងខេត្ត។ ក្នុងក្របខ័ណ្ឌកម្មវិធីជំរុំទី១០មិនាក៏បានប្រព្រឹត្តទៅសកម្មភាពដោយទាក់ ទាញយុវជនជ្រើនកុះករនៃបណ្ដាជនជាតិដែលបានចូលរួមវគ្គបាល់ទាត់ mini កម្មាភិបាលសម្ព័ន្ធយុវជនខេត្ត Dac Lac លើកទី២ការប្រណាំងហែលទឹកយុវជន។ ជំរុំនឹងប្រព្រឹត្តទៅដល់ថ្ងៃទី១០មិនា៕
Related






