VOV WorldVOV World
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧១ទិវាបុណ្យជាតិវៀតណាមនៅអាល់ហ្សេរី
05/09/2016 10:02
(VOV)_នាយប់ថ្ងៃទី៤ កញ្ញា ស្ថានទូតវៀតណាមប្រចាំនៅអាល់ហ្សេរី បានធ្វើពិធីជប់លៀងអបអរសាទរលើកទី៧១ទិវាបុណ្យជាតិវៀតណាម (ថ្ងៃទី២​កញ្ញាឆ្នាំ១៩៤៥-ថ្ងៃទី២កញ្ញាឆ្នាំ២០១៦) ដោយមានការចូលរួមរបស់កម្មា​ភិបាល​ បុគ្គលិកស្ថានទូត ​ស្ថាប័ននានា និងជនវៀតណាមដែលកំពុងរស់នៅសិក្សា​រៀនសូត្រ​ និងបំពេញ​ការងារ​នៅ​អាល់ហ្សេរី។​ថ្លែងមតិនៅទីនេះ ភារៈធារីវៀត​ណាម​ប្រចាំនៅអាល់ហ្សេរី​លោក​ Nguyen Viet Ha
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧១ទិវាបុណ្យជាតិវៀតណាមនៅអាល់ហ្សេរី
ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧១ទិវាបុណ្យជាតិវៀតណាមនៅអាល់ហ្សេរី (VOV)_នាយប់ថ្ងៃទី៤ កញ្ញា ស្ថានទូតវៀតណាមប្រចាំនៅអាល់ហ្សេរី បានធ្វើពិធី ជប់លៀងអបអរសាទរលើកទី៧១ទិវាបុណ្យជាតិវៀតណាម (ថ្ងៃទី២​កញ្ញាឆ្នាំ១៩៤៥-ថ្ងៃ ទី២កញ្ញាឆ្នាំ២០១៦) ដោយមានការចូលរួមរបស់កម្មា​ភិបាល​ បុគ្គលិកស្ថានទូត ​ស្ថាប័ននានា និងជនវៀតណាមដែលកំពុងរស់នៅសិក្សា​រៀនសូត្រ​ និងបំពេញ​ការងារ​នៅ ​អាល់ហ្សេរី។​ថ្លែងមតិនៅទីនេះ ភារៈធារីវៀត​ណាម​ប្រចាំនៅអាល់ហ្សេរី​លោក​ Nguyen  Viet Ha បានលើកច្បាស់​នូវអត្ថន័យ​ដ៏សែនសំខាន់ របស់ទិវាបុណ្យជាតិ ​(ថ្ងៃ​ទី​២កញ្ញា)  និងរំលឹកឡើងវិញនូវ​ចំណុចសំខាន់ៗ ក្នុងប្រវត្តិសាស្ត្រដ៏ភ្លឺស្វាងរបស់​វៀត​ណាម ចាប់ ពីពេលលោក​ប្រធានហូជីមិញ អានសេចក្ដីថ្លែងការណ៍ឯករាជ្យ មុននេះ​៧១ឆ្នាំមក។  ស្ដីអំពីទំ​នាក់ទំនងវៀតណាមនិងអាល់ហ្សេរី លោក Nguyen Viet Ha បាន​អះអាង ថា៖​ទំ​នាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាង​ប្រ ទេស​ទាំងពីរកំពុងអភិវឌ្ឍន៍ល្អប្រសើរលើច្រើនវិស័យពិសេសគឺក្នុងវិស័យ​នយោបាយ​ និង សេដ្ឋកិច្ច។ ក៏ក្នុងឱកាសនេះដែរ ស្ថានទូតវៀតណាមក៏បានឧទ្ទេស​នាម ​តាំង បង្ហាញ និងផ្សព្វផ្សាយផលិតផលសារព័ត៍មាននានា ជូនដំណឹងអំពីទំនាក់​ទំនង ផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី និងផ្សព្វផ្សាយអំពីម្ហូបអាហារវៀតណាមទៀតផង៕