VOV WorldVOV World
ពិធីសែនព្រេនចាប់ផ្ដើមរដូវនេសាទត្រីថ្មី
06/03/2015 09:27
Vovworld-នាព្រឹកថ្ងៃទី៦មិនានៅវិហារ Thuyen សង្កាត់ Thanh Khe Dong ខ័ណ្ឌ Thanh Khe ទីក្រុង Da Nang
ពិធីសែនព្រេនចាប់ផ្ដើមរដូវនេសាទត្រីថ្មី
ពិធីសែនព្រេនចាប់ផ្ដើមរដូវនេសាទត្រីថ្មី (VOV)         Vovworld-នាព្រឹកថ្ងៃទី៦មិនានៅវិហារ Thuyen សង្កាត់ Thanh Khe Dong ខ័ណ្ឌ Thanh Khe ទីក្រុង Da Nang បានប្រព្រឹត្តទៅបុណ្យសែនព្រេនបួងសួង​រដូវ​​នេសាទ ​​ត្រី​ឆ្នាំ២០១៥ ជាបុណ្យប្រពៃណីមួយបង្ហាញនូវការដឹងគុណរបស់​ប្រជាជនដំបន់ ​ចំពោះ​សមុទ្រពុព្វបុរសនិងបួងសួងសូមឲ្យប្រទេសជាតិសម្បូរ​ធូធារ ប្រជាជន សុខសាន្តត្រាណអាកាសធាតុអំណោយផល។         បុណ្យរួមមានផ្នែកពិធីការនិងផ្នែកមហោស្រព។​ ចាប់ផ្ដើមដោយពិធីការ​ថ្វាយ ​អញ្ចើញទេវតាសមុទ្រមកចូលរួមបុណ្យ បន្ទាប់នោះជាពិធីបួងសួងសុខ​សាន្ត​ត្រាណ​ និងបួងសួងសូមឲ្យចាប់ផ្ដើមរដូវនេសាទត្រី។​ លោក Tran Dinh Chien អនុប្រធាន​ គណៈកម្មាធិការប្រជាជនខ័ណ្ឌ Thanh Khe ទីក្រុង Da Nang បានឲ្យដឹងថា៖         “បុណ្យបួងសួងចាប់ផ្ដើមរដូវនេសាទត្រីប្រពៃណីរបស់ខ័ណ្ឌ Thanh Khe បាន ​ប្រព្រឹត្តទៅនាថ្ងៃទី១៦ខែទី១តាមច័ន្ទគតិ ត្រៀមរៀបចំចេញទៅនេសាទត្រី​ដើមឆ្នាំ។ ការរៀបចំបុណ្យចាប់ផ្ដើមរដូវនេសាទត្រីជាគោលការណ៍របស់ដំបន់​សំដៅពង្រីក ​អត្តសញ្ញាណវប្បធម៍ប្រពៃណីរបស់ប្រជាជាតិ​ទន្ទឹមនឹងនោះបង្កើត​កំលាំងចលករ ​ចេញដំណើរទៅនេសាទត្រីដើមឆ្នាំរបស់ប្រជាអ្នកនេសាទ៕”