ពិធីដាក់ឲ្យដំណើរការដឹកជញ្ជូនផ្លូវគោករវាងវៀតណាម កម្ពុជានិងឡាវ
10/09/2015 09:48
(VOVworld) - នាថ្ងៃទី៩ កញ្ញា នៅច្រកទ្វារព្រំដែន Hoa Lu ខេត្ត Binh Phuoc ភាគខាងត្បូងវៀតណាម - ត្រពាំង ស្រែ (កម្ពុជា) ក្រសួងគមនាគមដឹកជញ្ជូន វៀតណាម បានសហការជាមួយក្រសួងគមនាគមដឹកជញ្ជូនកម្ពុជា និងក្រសួង គមនាគមដឹកជញ្ជូនឡាវ រៀបចំពិធីដាក់ឲ្យដំណើរការដឹកជញ្ជូនផ្លូវគោក។

(VOVworld) - នាថ្ងៃទី៩ កញ្ញា នៅច្រកទ្វារព្រំដែន Hoa Lu ខេត្ត Binh Phuoc ភាគខាង ត្បូងវៀតណាម - ត្រពាំងស្រែ (កម្ពុជា) ក្រសួងគមនាគមដឹកជញ្ជូន វៀតណាមបាន សហការជាមួយក្រសួងគមនាគមដឹកជញ្ជូនកម្ពុជានិងក្រសួង គមនាគមដឹកជញ្ជូន ឡាវ រៀបចំពិធីដាក់ឲ្យដំណើរការដឹកជញ្ជូនផ្លូវគោក។មុននោះ នា ថ្ងៃទី១៧ មករា ឆ្នាំ២០១៣ នៅខេត្ត Champasak របស់ឡាវ រដ្ឋមន្រ្តីក្រសួងគមនា គមដឹកជញ្ជូននៃ ប្រទេសទាំងបីបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ សំដៅឆ្លើយតបនឹង តម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ច ផ្លាស់ប្ដូរពាណិជ្ជកម្ម ទេសចរណ៍ បង្កលក្ខណៈងាយ ស្រួលសំរាប់មនុស្សនិងរថយន្តដឹកទំនិញចេញចូលព្រំដែនរវាងប្រទេសទាំងបីវៀត ណាម កម្ពុជានិងឡាវ។ ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្រ្តីក្រសួងគមនាគមដឹកជញ្ជូនវៀតណាមលោក Le Dinh Tho បានឲ្យដឹងថា អនុស្សរណៈយោគយល់គ្នានេះនៅពេលអនុវត្ត នឹងរួមចំណែក កាត់បន្ថយបង់ថ្លៃសេវាដឹកជញ្ជូន ពេលវេលា បង្កលក្ខណៈងាយស្រួលសំរាប់ប្រជា ជននៃប្រទេសទាំងបី ភ្ញៀវទេសចរណ៍អន្តរជាតិ រថយន្តនិងទំនិញចេញចូលព្រំដែន តាមនោះ រួមចំណែករឹតបណ្ដឹងថែមទៀតនូវទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំង បី៕
Related






