VOV WorldVOV World
ពិគ្រោះយោបល់សហគមន៍អំពីច្បាប់សេរីភាពជួបជុំ និងបង្កើតសមាគម
16/01/2016 08:24
(VOV)_កម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ ( UNDP) ប្រចាំនៅ​ទីក្រុង​ហាណូយ បានអោយដឹងថា៖​នាថ្ងៃទី១៥ មករា នៅទីក្រុង Hue បានប្រព្រឹត្តទៅ​សិក្ខា​សាលា​ ពិគ្រោះយោបល់ និងប្រមូលផ្តុំមតិរបស់សហគមន៍ ដើម្បីដាក់ជូន​រដ្ឋា​ភិបាលវៀតណាម
ពិគ្រោះយោបល់សហគមន៍អំពីច្បាប់សេរីភាពជួបជុំ និងបង្កើតសមាគម
          (VOV)_កម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ ( UNDP) ប្រចាំនៅ​ទីក្រុង​ហា ណូយ បានអោយដឹងថា៖​នាថ្ងៃទី១៥ មករា នៅទីក្រុង Hue បានប្រព្រឹត្តទៅ​សិក្ខា​ សាលា​ ពិគ្រោះយោបល់ និងប្រមូលផ្តុំមតិរបស់សហគមន៍ ដើម្បីដាក់ជូន​រដ្ឋា​ភិ បាលវៀតណាម ឆ្ពោះទៅការសុក្រិតច្បាប់ស្ដីអំពីសមាគម។ ​សាស្ត្រាចារ្យរង​បណ្ឌិត  Nguyen Tat Giap នាយករង វិទ្យាស្ថាននយោបាយជាតិហូជីមិញ បាន​អោយដឹង​ថា៖ ច្បាប់ស្ដីអំពីសមាគម បានលើកកំពស់ប្រសិទ្ធិភាពការគ្រប់គ្រងរដ្ឋ ​ធានាការអនុវត្ត កិច្ចព្រមព្រៀងអន្តរជាតិរបស់វៀតណាម ស្ដីអំពីសិទ្ធិមនុស្ស។ លោក Scott Ciment ទីប្រឹក្សាគោលនយោបាយរបស់ UNDP ស្ដីអំពីនីតិរដ្ឋ ​និងរបៀបទាក់ទងនឹងយុត្តិធម៌  បានសង្កត់ធ្ងន់ថា៖ការប្រមូលផ្តុំមតិពីប្រជាពលរដ្ឋ និងសម្ព័ន្ធសមាគមនានា នៅតំ បន់ នឹងជួយអោយរដ្ឋាភិបាលយល់ដឹងបន្ថែមអំពីការលំបាក របស់សម្ព័ន្ធសមាគម នាបច្ចុប្បន្ន ក្នុងការផ្គត់ផ្គងសេវាកម្មសង្គមនានានៅតំបន់។           បណ្ដាការពិគ្រោះយោបល់ផ្សេងៗទៀត នឹងបានរៀបចំឡើងនៅទីក្រុង​ហូជី មិញ  Da Nang, Can Tho, Dak Lak និងទីក្រុងហាណូយ៕