VOV WorldVOV World
Binh Thuan នឹងក្លាយទៅជាមជ្ឈមណ្ឌលថាមពលស្អាតរបស់វៀតណាម
19/04/2017 10:35
(VOV)_នាព្រឹកថ្ងៃទី១៩មេសា នៅខេត្ត Binh Thuan (ភាគកណ្ដាល​វៀត​ណាម​)​នាយករដ្ឋមន្ត្រី​ លោក Nguyen Xuan Phuc បានអញ្ជើញ​ជា​អធិបតីសន្និសីទជំរុញ​វិនិយោគខេត្ត BinhThuan ឆ្នាំ២០១៧។ ថ្លែងមតិនៅទីនេះ ​នាយករដ្ឋមន្ត្រិបានវិភាគ​​​​​ច្បាស់ ​នូវឧត្តមភាពរបស់ Binh Thuan អាច​អភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ
Binh Thuan នឹងក្លាយទៅជាមជ្ឈមណ្ឌលថាមពលស្អាតរបស់វៀតណាម
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc (VOV)_នាព្រឹកថ្ងៃទី១៩មេសា នៅខេត្ត Binh Thuan (ភាគកណ្ដាល​វៀត​ណាម​)​នាយករដ្ឋមន្ត្រី​លោក Nguyen Xuan Phuc បានអញ្ជើញ​ជា​អធិបតីសន្និសីទជំរុញ​វិនិយោគខេត្ត BinhThuan ឆ្នាំ២០១៧។ថ្លែងមតិនៅទីនេះ ​នាយករដ្ឋមន្ត្រិបានវិភាគ​​​​​ច្បាស់ ​នូវឧត្តមភាពរបស់ Binh Thuan អាច​អភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រ ទេស​ចរណ៍ ​កសិកម្មគុណភាពខ្ពស់ ថាមពលកកើតឡើងវិញ…លៗ នាយករដ្ឋមន្ត្រី បានអះអាងថ៖         “ ថ្ងៃនេះ ខ្ញុំសូមតាងនាងអោយថ្នាក់ដឹកនាំ អះអាង​ជាថ្មីម្តងទៀត​គោល​ការណ៍​របស់មជ្ឈឹមអំពីការកសាង Binh Thuan អោយក្លាយទៅជា​មជ្ឈមណ្ឌល​ថាមពល​ស្អាតរបស់វៀតណាម ជាមជ្ឈមណ្ឌលទេសចរណ៍អន្តរជាតិ។ សក្ដានុ​ភាពនេះរបស់ ​Binh Thuan គឺធំធេងណាស់។”         នៅសន្និសីទនេះ ខេត្ត Binh Thuan បានប្រគល់លិខិតអនុញ្ញត្តិវិនិយោគ​សំរាប់​គំរោងការណ៍ចំនួន១៤ ដោយមានទុនវិនិយោគសរុបចំនួន៤៣ពាន់លាន​ដុង និង​ចុះ​ហត្ថលេខាលើអនុស្សារណះ យោគយល់គ្នាស្ដីអំពីការវិនិយោគរបស់​គំរោង​ការណ៍​ចំនួន២០ ដោយមានទុនវិនិយោគចុះបញ្ជីចំនួន ៨៣ពាន់លានដុង។ បណ្ដាគំរោងការន៍​វិនិយោគក្នុងវិស័យ៖ កសិកម្មបច្ចេកវិទ្យាខ្ពស់ ឧស្សាហកម្មនិងពាណិជ្ជកម្ម និងអភិវឌ្ឍន៍​ថាមពលស្អាត៕