VOV WorldVOV World
ពលករវៀតណាមចំនួន១៩នាក់នៅយ៉េមែនបានជំលាសប្រកបដោយសុវត្ថិភាពទៅប្រទេសអូម៉ាន
09/04/2015 10:23
Vovworld-នាថ្ងៃទី៩មេសាឆ្លើយសំនួររបស់អ្នកយកព័ត៌មាន អំពី​ស្ថានភាព​ពលករវៀតណាមនៅយ៉េមែន
ពលករវៀតណាមចំនួន១៩នាក់នៅយ៉េមែនបានជំលាសប្រកបដោយសុវត្ថិភាពទៅប្រទេសអូម៉ាន
ពលករវៀតណាមចំនួន១៩នាក់នៅយ៉េមែនបានជំលាសប្រកបដោយសុវត្ថិភាពទៅប្រទេសអូម៉ាន (VOV)         Vovworld-នាថ្ងៃទី៩មេសាឆ្លើយសំនួររបស់អ្នកយកព័ត៌មានអំពី​ស្ថានភាព​ ពលករវៀតណាមនៅយ៉េមែននិងការងារការពារពលរដ្ឋវៀតណាម លោក Le Hai Binh អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមវៀតណាមបានឲ្យដឹងថា៖         “មន្ទាប់ពីមានព័ត៌មានអំពីពលករចំនួន១៩នាក់នៅយ៉េមែននោះ ស្ថានទូត​ វៀត​ណាមប្រចាំនៅអារ៉ាបីសាអូឌីតនិងយ៉េមែនបានទាក់ទងជិតស្និទ្ធជាមួយ ដំណាង​ពលករ។ តាមព័ត៌មានយើងខ្ញុំដែលទើបនឹងទទួលបានឲ្យដឹងថា ពលករ ចំនួន១៩នាក់​ពោលខាងលើនាថ្ងៃទី៨មេសាបានជំលាសប្រកបដោយសុវត្ថិភាព ពីយ៉េមែនទៅ​ប្រទេសអូម៉ាន។”         ស្ដិពិតួនាទីរបស់គុយបានៅសន្និសីទកំពូលទ្វីបអាមេរិកលោក Le Hai Binh បានសង្កត់ធ្ងន់ថា វៀតណាមស្វាគមន៍រាល់ការខំប្រឹងប្រែងនៃបណ្ដាប្រទេស សំដៅ​រួម​ចំណែកយ៉ាងសកម្មក្នុងការពង្រឹងនិងបង្កើនសន្តិភាពស្ថិរភាព សហប្រតិបត្តិការនិង​ការ​​អភិវឌ្ឍន៍នៅដំបន់ទ្វីបអាមេរិក។         ទាក់ទិនដល់ដំណើរការសហប្រតិបត្តិការរវាងវៀតណាមជាមួយសម្ព័ន្ធភាព ​សេដ្ឋកិច្ចអាស៊ី-អឺរ៉ុប លោក Le Hai Binh បានអះអាងថា វៀតណាមនិងសម្ព័ន្ធភាព ​អាស៊ី-អឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍សារវន្តបញ្ចប់ការចរចារលើកិច្ចព្រមព្រៀង ​ពាណិជ្ជកម្មសេរីនាខែធ្នូឆ្នាំ២០១៤និងឆ្ពោះទៅចុះហត្ថលេខាជាផ្លូវការនាពាក់ កណ្ដាលដើមឆ្នាំ២០១៥៕