VOV WorldVOV World
ពង្រាងសេចក្តីសំរេចចិត្តរបស់ប៉ាឡេស្ទីនមិនត្រូវបានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអនុម័ត
31/12/2014 11:54
Vovworld-នាព្រឹកថ្ងៃទី៣១ធ្នូ(តាមម៉ោងហាណូយ)ប្រទេស ចំនួន១៥នៃ​ក្រុម​ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
ពង្រាងសេចក្តីសំរេចចិត្តរបស់ប៉ាឡេស្ទីនមិនត្រូវបានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអនុម័ត
ពង្រាងសេចក្តីសំរេចចិត្តរបស់ប៉ាឡេស្ទីនមិនត្រូវបានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអនុម័ត (Xinhua)         Vovworld-នាព្រឹកថ្ងៃទី៣១ធ្នូ(តាមម៉ោងហាណូយ)ប្រទេសចំនួន១៥នៃ​ក្រុម​ ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានប្រជុំបោះឆ្នោតស្ដីពីពង្រាងសេចក្តី សំរេចចិត្តដោយ Jordan តាងនាមឲ្យរដ្ឋអំណាចប៉ាឡេស្ទីនដាក់ជូនដែលទាក់ទិន​ ដល់ការបង្កើត​រដ្ឋប៉ាឡេស្ទីនឯករាជ្យ។ ដូចនឹងការព្យាករណ៍របស់មជ្ឈដ្ឋាន​អ្នក ​សង្កេតការណ៍ ពង្រាងសេចក្តីសំរេចចិត្តនេះមិនបានអនុម័តដោយសារទទួល​បាន​ត្រឹមតែ៨លើ១៥សម្លេងគាំទ្រ។ អាមេរិកនិងអូស្ត្រាលីបានបោះសម្លេង​ប្រឆាំង សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំនួន៥ទៀតបាន​បោះសន្លឹក អនុបវាទក្នុងនោះមានអង់គ្លេស។ កិច្ចប្រជុំបានប្រព្រឹត្តទៅមួយ​ថ្ងៃ​បន្ទាប់ពី Jordan ដំណាងឲ្យក្រុមប្រទេសអារាប់ដាក់ជូនស្ថាប័នសិទ្ធិអំណាច​បំផុតរបស់អង្គការ សហប្រជាជាតិតាងនាមឲ្យប៉ាឡេស្ទីនពង្រាងសេចក្តីសំរេច​ចិត្តថ្មីសំដៅបញ្ចប់ការ ទន្ទ្រានកាន់កាប់របស់អ៊ីស្រាអែលនៅដែនដីប៉ាឡេស្ទីន​និងទទួលស្គាល់ខ្សែព្រំដែន ឆ្នាំ១៩៦៧បើកផ្លូវឲ្យការបង្កើតរដ្ឋប៉ាឡេស្ទីប​ឯករាជ្យ៕

More