ពង្រីកកំលាំងពលំវ័យក្មេងការពារអធិបតេយ្យភាពសមុទ្រកោះ
23/07/2014 10:19
Vovworld-នារសៀលថ្ងៃទី២២កក្កដា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីចុះហត្ថលេខាលាតត្រដាងអនុវត្តកម្មវិធីសហការសកម្មភាពដំណាក់កាល២០១៤-២០១៧
ពង្រីកកំលាំងពលំវ័យក្មេងការពារអធិបតេយ្យភាពសមុទ្រកោះ (VOV) Vovworld-នារសៀលថ្ងៃទី២២កក្កដា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីចុះហត្ថលេខាលាតត្រដាងអនុវត្តកម្មវិធីសហការសកម្មភាពដំណាក់កាល២០១៤-២០១៧រវាងមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ អគ្គក្រុមហ៊ុនសាងសង់សំណងគមនាគមន៍លេខ៤ (Cienco4) និងអគ្គក្រុមហ៊ុនផ្សព្វផ្សាយ ពហុមធ្យោបាយ (VTC)។ កម្មវិធីសហការត្រីភាគីសំដៅឆ្ពោះទៅសកម្មភាពការពារអធិបតេយ្យភាពសមុទ្រកោះអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រកោះដូចជា រៀបចំកម្មវិធី មាតុប្រទេសនៅក្បែររលក សាងសង់បង្គោលអធិបតេយ្យភាពនៅកោះ សាងសង សួនឧទ្យាន Gac Ma ជាដើម។ ក្នុងដំណាក់កាល២០១៤-២០១៧ អគ្គក្រុមហ៊ុនសាងសង់សំណង់គមនាគមន៍ លេខ៤ ជួយឧបត្ថម្ភប្រាក់៣ម៉ឺនលានដុងសំរាប់សកម្មភាពសង្គម ឆ្ពោះទៅសហគមន៍ ជាពិសេសឆ្ពោះទៅសមុទ្រកោះនៃមាតុប្រទេស៕
Related






