VOV WorldVOV World
ពង្រីកអត្តសញ្ញាណវប្បធម៌ពិសេសរបស់បណ្ដាជនរួមជាតិ Tay Nguyen
06/03/2017 11:31
(VOVworld) – នៅសន្និសីទកាសែតនាព្រឹកថ្ងៃទី​ ៦ មិនា ថ្នាក់ដឹកនាំខេត្ត Dak Lak បានឲ្យដឹងថា៖ ខេត្តបាន សម្រេចការងារត្រៀមរៀបចំសំរាប់ Festival កាហ្វេ Buon Ma Thuot លើកទី ៦ មហោស្រពវប្បធម៌គុងឃ្មោះ Tay Nguyen ឆ្នាំ ២០១៧ និងសន្និសីទពន្លឿនការវិនិយោគ តំបន់ Tay Nguyen លើកទី​៤ ចាប់ពីថ្ងៃទី​ ៨ ដល់ទី​ ១៣ មិនា ឆ្នាំ ២០១៧។
ពង្រីកអត្តសញ្ញាណវប្បធម៌ពិសេសរបស់បណ្ដាជនរួមជាតិ Tay Nguyen
ពង្រីកអត្តសញ្ញាណវប្បធម៌ពិសេសរបស់បណ្ដាជនរួមជាតិ Tay Nguyen (VNA) (VOVworld) – នៅសន្និសីទកាសែតនាព្រឹកថ្ងៃទី​ ៦ មិនា ថ្នាក់ដឹកនាំខេត្ត Dak Lak  បានឲ្យដឹងថា៖ ខេត្តបានសម្រេចការងារត្រៀមរៀបចំសំរាប់ Festival កាហ្វេ Buon Ma Thuot លើកទី ៦ មហោស្រពវប្បធម៌គុងឃ្មោះ Tay Nguyen ឆ្នាំ ២០១៧ និងសន្និ សីទពន្លឿនការវិនិយោគតំបន់  Tay Nguyen លើកទី​៤ ចាប់ពីថ្ងៃទី​ ៨ ដល់ទី​ ១៣ មិនា ឆ្នាំ ២០១៧។ ពិធីបើក Festival ដោយប្រធានបទ «ប្រមូលផ្តុំភាពល្អប្រសើរ - ពង្រីកអត្តសញ្ញាណ - តភ្ជាប់អភិវឌ្ឍន៍» ដោយទ្រង់ ទ្រាយធំ នៅមានសកម្មភាព សម្បូរបែបផ្សេងៗទៀតដូចជា៖ ផ្សារណាត់​ ការតាំង ពិពណ៌ផ្នែកកាហ្វេ ជាដើម។ ការរៀបចំ Festival លើកនេះសំដៅផ្សព្វផ្សាយនិង អះអាងនូវចំណាត់ថ្នាក់របស់ កាហ្វេ ខេត្ត Dak Lak និយាយដោយឡែកនិងសារៈសំខាន់នៃកាហ្វេវៀតណាមលើទី ផ្សារពិភពលោកនិយាយរួម។ ពិធីបុណ្យនេះក៏ជាឱកាសដើម្បីអភិរក្សឧទ្ទេសនាម និងពង្រីកអត្តសញ្ញាណវប្បធម៌ពិសេសនៃបណ្ដាជនរួមជាតិនៅតំបន់ Tay Nguyen  ផងដែរ។ ជាពិសេសគឺតំលៃនៃវប្បធម៌គុងឃ្មោះ Tay Nguyen ដែលត្រូវបានអង្គការ UNESCO ទទួលស្គាល់ជា «បតិក្ខភ័ណ្ឌវប្បធម៌អរូបីនិងតមាត់របស់មនុស្សលោក» នាឆ្នាំ ២០០៨៕