ពង្រឹងនិងពង្រីកដោយឥតឈប់ឈរទំនាក់ទំនងសាមគ្គីភាពពិសេសវៀតណាម-ឡាវ
14/09/2015 09:53
Vovworld-បន្តដំណើរទៅបំពេញទស្សនកិច្ចនៅឡាវ នា ព្រឹកថ្ងៃទី១៤កញ្ញានៅរដ្ឋធានីវៀងច័ន្ទឡាវ

ពង្រឹងនិងពង្រីកដោយឥតឈប់ឈរទំនាក់ទំនងសាមគ្គីភាពពិសេសវៀតណាម-ឡាវ Vovworld-បន្តដំណើរទៅបំពេញទស្សនកិច្ចនៅឡាវ នាព្រឹកថ្ងៃទី១៤កញ្ញា នៅរដ្ឋធានីវៀងច័ន្ទឡាវ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បាន ជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីឡាវលោក Thongsing Thammavong។ នាយករដ្ឋមន្ត្រី ទាំងពីររូបបានអះអាងថា បក្សទាំងពីរ រដ្ឋាភិបាលទាំងពីរនឹងបន្តលៃទុកអាទិភាព ខ្ពស់បំផុតសំរាប់ការពង្រឹងនិងពង្រីកចំណងសាមគ្គីភាពពិសេសវៀតណាម-ឡាវ។ ផ្លាស់ប្តូរអំពីបញ្ហាអន្តរជាតិនិងដំបន់លេចធ្លោមួយចំនួនដែលភាគីទាំងពីរយក ចិត្តទុកដាក់ដូចគ្នា នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពបន្តពង្រីកទំនាក់ទំនង សហប្រតិបត្តិការល្អប្រសើររវាងប្រទេសទាំងពីរនៅវេទិការដំបន់និងអន្តរជាតិ ពិសេស គឺក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអាស៊ានដើម្បីរក្សាគោលជំហរសម្លេងរួមរបស់ អាស៊ាន។ បន្ទាប់ពីពិធីចរចារនាយករដ្ឋមន្ត្រីលោក Nguyen Tan Dung រួមជាមួយ នាយករដ្ឋមន្ត្រី Thongsing Thammavong បានធ្វើក្សិណសាក្សីពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងរដ្ឋាភិបាលវៀតណាមនិងឡាវស្ដីពីយុទ្ធសាស្ត្រ សហប្រតិបត្តិការក្នុងវិស័យគមនាគមន៍ដឹកជញ្ជូនដំណាក់កាល២០១៦-២០២៥ ទស្សនវិស័យដល់ឆ្នាំ២០៣០។ នាព្រឹកថ្ងៃទី១៤កញ្ញា នាយករដ្ឋមន្ត្រី Nguyen Tan Dung បានមកជួបសម្ដែងការគួរ សមអគ្គលេខានិងជាប្រធានរដ្ឋឡាវលោក Choummaly Sayasone ជួបសន្ទនាជាមួយ ប្រធានរដ្ឋសភាលោកស្រី Pany Yathotu។ ថ្នាក់ដឹកនាំជាន់ខ្ពស់ឡាវបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចលើកនេះមានអត្ថន័យដ៏សែនសំខាន់រួមចំណែកក្នុងការពង្រឹងនិង ពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីសាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យឡាវ-វៀតណាម។ ភាកីទាំងពីរក៏បានផ្លាស់ប្តូរមតិអំពីបញ្ហាអន្តរជាតិនិង ដំបន់មួយចំនួន ឯកភាពបន្តបង្កើនកិច្ចសហការជិតស្និទ្ធក្នុងក្របខ័ណ្ឌអាស៊ានដើម្បី រក្សាគោលជំហរនិងសម្លេងរួមអាស៊ានក្នុងបញ្ហាយុទ្ធសាស្ត្រសំខាន់នៃដំបន់ក្នុងនោះ មានបញ្ហាសមុទ្រខាងកើតផង។ នាយករដ្ឋមន្ត្រីលោក Nguyen Tan Dung អះអាងថា វៀតណាមនឹងសហប្រតិបត្តិការអស់ពីកំលាំងកាយចិត្តដើម្បីរួមចំណែកជួយឧបត្ថម្ភ ឡាវទទួលប្រកបដោយជោគជ័យតួនាទីប្រធានអាស៊ាននាឆ្នាំ២០១៦៕
Related






