VOV WorldVOV World
Boko Haram បានសម្លាប់មនុស្សជាង៥០នាក់នៅភាគឦសាន្តនីហ្សេរីយា
16/05/2015 08:47
Vovworld-យ៉ាងហោចណាស់មានមនុស្សចំនួន៥៥នាក់ ត្រូវស្លាប់និងច្រើន​នាក់ទៀតរងរបួសក្នុងការវាយប្រហារ ចំនួន២លើក
Boko Haram បានសម្លាប់មនុស្សជាង៥០នាក់នៅភាគឦសាន្តនីហ្សេរីយា
        Vovworld-យ៉ាងហោចណាស់មានមនុស្សចំនួន៥៥នាក់ត្រូវស្លាប់និងច្រើន​ នាក់ទៀតរងរបួសក្នុងការវាយប្រហារចំនួន២លើកដោយពួកឧទ្ទាមឥស្លាមជ្រុល ​និយម Boko Haram ដែលដំណើរការក្នុងសប្ដាហ៍នេះនៅជិតក្រុង​ Maiduguri របស់ រដ្ឋ Borno ដោយពោពេញទៅដោយអស្ថិរភាពនៅភាគឦសាន្តនីហ្សេរីយា។ កំលាំង នេះបានលួចប្លន់និងបំផ្លាញផ្ទះចំនួន៥០ខ្នងមុនពេលឈានចូលដំបន់ជាយក្រុង Maiduguri ជាកន្លែងដែលពួកគេប៉ះទង្កិចជាមួយកងទ័ពរដ្ឋាភិបាល។ នៅ​ទីរួម​ខេត្ត Marte របស់រដ្ឋ Borno Boko Haram ក៏បើកការវាយប្រហារនិងដណ្ដើម​បាន​សិទ្ធិត្រួត ពិនិត្យបន្ទាប់ពី២ខែកន្លះត្រូវវាយបណ្ដេញចេញពីទីនេះ៕