VOV WorldVOV World
ព្រះចៅអធិរាជនិងព្រះអធិរាជ្យានីជប៉ុនយាងបញ្ចប់ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមប្រកបដោយជោគជ័យ
06/03/2017 06:40
(VOVworld) – នាថ្ងៃត្រង់ ព្រះចៅអធិរាជជប៉ុន Akihito និងព្រះអធិរាជ្យានីបាន យាងបញ្ចប់ដំណើរទស្សនកិច្ច ថ្នាក់រដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ២៨ កុម្ភៈដល់ ថ្ងៃទី ៥ មិនា ឆ្នាំ ២០១៧ ប្រកបដោយជោគជ័យតាមសេចក្តី អញ្ជើញរបស់ប្រធាន រដ្ឋវៀតណាម លោក Tran Dai Quang។
ព្រះចៅអធិរាជនិងព្រះអធិរាជ្យានីជប៉ុនយាងបញ្ចប់ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមប្រកបដោយជោគជ័យ
ព្រះចៅអធិរាជនិងព្រះអធិរាជ្យានីជប៉ុនយាងបញ្ចប់ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមប្រកបដោយជោគជ័យ (VNA) (VOVworld) – នាថ្ងៃត្រង់ ព្រះចៅអធិរាជជប៉ុន Akihito  និងព្រះអធិរាជ្យានីបាន  យាងបញ្ចប់ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ២៨ កុម្ភៈដល់ ថ្ងៃ ទី ៥ មិនា ឆ្នាំ ២០១៧ ប្រកបដោយជោគជ័យតាមសេចក្តីអញ្ជើញរបស់ប្រធាន រដ្ឋវៀតណាម លោក Tran Dai Quang។ ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចលើក នេះ ព្រះចៅអធិរាជជប៉ុននិងព្រះអធិរាជ្យានីបានយាងចូលរួមក្នុងពិធីជប់លៀង ដែល ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang និងលោកជំទាវធ្វើជាអធិបតី  ជួបសំដែងការគួរសមជាមួយអគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក   Nguyen Phu Trong នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងប្រធានរដ្ឋ សភាវៀតណាម លោកស្រី Nguyen Thi Kim Ngan។ ក្នុងបណ្ដាជំនួបសន្ទនា ភាគីទាំងពីរបានចាត់ទុកថា៖ ដំណើរទស្សនកិច្ចជាលើកដំបូងថ្នាក់រដ្ឋនៅ វៀតណាមរបស់ព្រះចៅអធិរាជ្យជប៉ុននិងព្រះអធិរាជ្យានីមានអត្ថន័យប្រវត្តិ សាស្ត្រក្នុងទំនាក់ទំនងទ្វេភាគីដែលបង្កើនទំនុកទុកចិត្តការយោគយល់គ្នា និងចំណង មិត្តភាពរវាងប្រទេសទាំងពីរ តាមរយៈនោះ អភិវឌ្ឍន៍ទំនាក់ទំនង ដៃគូយុទ្ធសាស្ត្រ រវាងវៀតណាមនិងជប៉ុនឲ្យស៊ីជម្រៅថែមទៀត។ នាឆ្នាំ ២០១៨  វៀតណាម ជប៉ុននឹងរំលឹកខួបអនុស្សាវរីយ៍លើកទី ៤៥ ទិវាបង្កើតទំនាក់ទំនង ការទូត។ នេះគឺ ជាគ្រឹះស្ថានសំខាន់ដើម្បីអភិវឌ្ឍន៍ថែមទៀតទំនាក់ទំនងទ្វេភាគី៕