VOV WorldVOV World
ព្រះចៅអធិរាជនិងអគ្គមហេសីជប៉ុនចាកចេញពីទីក្រុងហាណូយទៅបំពេញទស្សនកិច្ចនៅទីក្រុងហ្វេ
03/03/2017 11:52
(VOVworld) - នារសៀលថ្ងៃទី៣ មិនា ប្រធានរដ្ឋវៀត ណាមលោក Tran Dai Quang និងលោកជំទាវបាន អញ្ជើញទៅកាន់ទីស្នាក់នៅរបស់ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតូនិងអគ្គមហេសី ដើម្បីគោរពជំរៀបលាព្រះ ចៅអធិរាជនិងអគ្គមហេសី នៅពេលបញ្ចប់សកម្មភាពនៅទីក្រុងហាណូយ បន្តដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅ ទីក្រុងហ្វេ ភាគកណ្ដាលវៀតណាម។
ព្រះចៅអធិរាជនិងអគ្គមហេសីជប៉ុនចាកចេញពីទីក្រុងហាណូយទៅបំពេញទស្សនកិច្ចនៅទីក្រុងហ្វេ
ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang (ខាងស្ដាំ)និងព្រះចៅអធិរាជជប៉ុនអាគីហ៊ីតូ (រូបថត៖TTXVN) (VOVworld) - នារសៀលថ្ងៃទី៣ មិនា ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងលោកជំទាវបានអញ្ជើញទៅកាន់ទីស្នាក់នៅរបស់ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតូនិងអគ្គមហេសី ដើម្បីគោរពជំរៀបលាព្រះចៅអធិរាជនិងអគ្គមហេសីនៅ ពេលបញ្ចប់សកម្មភាពនៅទីក្រុងហាណូយ បន្តដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅទីក្រុង ហ្វេ ភាគកណ្ដាលវៀតណាម។នៅទីនេះ ប្រធានរដ្ឋលោក Tran Dai Quang បានចែក រំលែកថា​ថ្នាក់ដឹកនាំនិងប្រជាជនវៀតណាមផ្ដល់មនោសញ្ចេត នានិងការយកចិត្ត ទុកដាក់ជាច្រើនចំពោះសកម្មភាពមានអត្ថន័យរបស់ព្រះចៅអធិរាជនិងអគ្គមហេសី ក្នុងដំណើរទស្សនកិច្ចនៅវៀតណាម។លោក Tran Dai Quang ក៏បានឧទ្ទេសនាមជា មួយព្រះចៅអធិរាជអាគីហ៊ីតូនិងអគ្គមហេសីនូវ លក្ខណៈវប្បធម៌ដ៏វិសេសវិសាល មួយចំនួននៃទីក្រុងហ្វេ ជាអតីតរដ្ឋធានីរបស់ វៀតណាមក្រោមរាជកាល Nguyen ហើយត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៌ពិភពលោក នាឆ្នាំ១៩៩៣។ រីឯខ្លួនវិញ ព្រះចៅអធិរាជអាគីហ៊ីតូចែករំលែកថា ដំណើរទស្សនកិច្ចថ្នាក់រដ្ឋ លើកដំបូងនៅវៀតណាមមានសកម្មភាពប្រកបដោយអត្ថន័យជាច្រើន។ដំណើរ ទស្សនកិច្ចនេះនឹងរួមចំណែកបង្កើនថែមទៀតនូវការយល់ដឹងគ្នាទៅវិញទៅមក ក៏ដូចជាចំណង មិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ៕