ព្រះមហាក្សត្រថៃអំពាវនាវឲ្យប្រជាជនថៃទាំងមូលសាមគ្គីដើម្បីស្ថិរភាព
05/12/2013 11:38
(VOVworld) – នាថ្ងៃទី៥ ធ្នូ ព្រះមហាក្សត្រថៃ Bhumibol Adulyadej បានអំពាវនាវឲ្យប្រជាជនថៃទាំងមូលសាមគ្គី ដើម្បីស្ថិរភាព។

ព្រះមហាក្សត្រថៃ Bhumibol Adulyadej បានអំពាវនាវឲ្យប្រជាជនថៃទាំងមូលសាមគ្គីដើម្បីស្ថិរភាព។ (Image: Vietnam+) (VOVworld) – នាថ្ងៃទី៥ ធ្នូ ព្រះមហាក្សត្រថៃ Bhumibol Adulyadej បានអំពាវនាវឲ្យ ប្រជាជនថៃទាំងមូលសាមគ្គីដើម្បីស្ថិរភាព។ ថ្លែងមតិក្នុងពិធីបុណ្យ ចំរើនព្រះជន្ម លើកទី ៨៦ របស់ខ្លួន ក្នុងកាលៈទេសៈ ភាពតានតឹងខាងនយោបាយបានធូរស្រាល ជាបណ្តោះអាសន្ន ព្រះមហាក្សត្របានចាត់ទុកថា៖ ប្រទេសថៃបានវិលត្រឡប់ មកភាពសុខសាណត្រានវិញ ដោយសារ ប្រជាជនថៃទាំងមូលបានរួមសាមគ្គី ជាមួយគ្នា ហើយសង្កត់ធ្ងន់ថា៖ “ប្រជាជនថៃទាំងមូលត្រូវយល់ដឹងអំពីប្រការនេះនិង ត្រូវអនុវត្តភារកិច្ចរបស់ខ្លួនដើម្បីផលប្រយោធន៍ស្ថិរភាពនិងសន្តិសុខ នៃប្រទេសជាតិ”។ នាយករដ្ឋមន្ត្រីថៃ លោកស្រី Yingluck Shinawatra បណ្ដាអ្នកនយោបាយនៃភាគីប្រឆាំង និងមេបញ្ជាការកងទ័ពសុទ្ធតែបានចូលរួមពិធីបុណ្យចំរើនព្រះជន្មរបស់ព្រះមហាក្សត្រ៕
Related




