VOV WorldVOV World
ព្រមានអំពី IS ប្រើប្រាស់លិខិតឆ្លងដែនជាពិតប្រាកដរាប់ម៉ឺនក្បាល់ដើម្បីចូលក្នុងអឺរ៉ុប
21/12/2015 09:52
(VOVworld) - ស្ថាប័នការពារព្រំដែនអឺរ៉ុប (Frontex) បានព្រមានថា អង្គការរដ្ឋ អ៊ីស្លាមស្វ័យប្រកាស (IS) បានដណ្ដើមយកលិខិតឆ្លងដែនជាពិតប្រាកដជាច្រើន នៅស៊ីរី អ៊ីរ៉ាក់និងលីប៊ី។
ព្រមានអំពី IS ប្រើប្រាស់លិខិតឆ្លងដែនជាពិតប្រាកដរាប់ម៉ឺនក្បាល់ដើម្បីចូលក្នុងអឺរ៉ុប
សមាជិកនៃអង្គការភេរវកម្ម IS អាចប្រើប្រាស់លិខិតឆ្លងដែនជាពិតប្រាកដដើម្បីបន្លំចូល រលកជនភៀសខ្លួនចូលទៅអឺរ៉ុប (រូបថត៖AFP/TTXVN) (VOVworld) - ស្ថាប័នការពារព្រំដែនអឺរ៉ុប (Frontex) បានព្រមានថា អង្គការរដ្ឋអ៊ីស្លាម ស្វ័យប្រកាស (IS) បានដណ្ដើមយកលិខិតឆ្លងដែនជាពិតប្រាកដជាច្រើន នៅស៊ីរី អ៊ីរ៉ាក់និងលីប៊ី។IS បានទន្ទ្រានកាន់កាប់ស្ថាប័នអាជ្ញាធរជាច្រើននៅទីក្រុងនានា របស់ប្រទេសទាំង៣ពោលខាងលើ ហើយពួកគេ យកបាននូវលិខិត ឆ្លងដែនជាពិត ប្រាកដរាប់ម៉ឺនក្បាល់ក៏ដូចជាម៉ាស៊ីនដើម្បីបោះពុម្ភលិខិតឆ្លងដែន គ្រប់ប្រភេទ។ មុខសញ្ញាជ្រុលនិយមនៃអង្គការនេះអាចប្រើប្រាស់លិខិតឆ្លងដែន ទាំងនេះដើម្បី បន្លំចូលក្នុងរលកជនភៀសខ្លួនចូលទៅទ្វីបអឺរ៉ុប។ក្រៅពីនោះ IS អាចយកលិខិត ឆ្លងដែនដែលគេដណ្ដើមបានទៅលក់នៅទីផ្សារងងឹតទៀតផង៕