VOV WorldVOV World
ព្រឹទ្ធសភាអាមេរិកអនុម័តលើការតែងតាំងលោក Sung Kim ជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅហ្វីលីពីន
06/10/2016 09:16
(VOVworld) - ប្រភពព័ត៌មានពីរដ្ឋសភាអាមេរិកនាថ្ងៃ ទី៥ តុលាឲ្យដឹងថា ព្រឹទ្ធសភាអាមេរិកបានអនុម័តលើ សេចក្ដីសំរេចដែលតែងតាំងបេសកជនពិសេស ទទួលបន្ទុកគោលនយោបាយជាមួយឧបទ្វីបកូរ៉េ លោក Sung Kim ធ្វើជាឯកអគ្គរដ្ឋទូតអាមេរិកថ្មីប្រចាំនៅហ្វីលីពីន។
ព្រឹទ្ធសភាអាមេរិកអនុម័តលើការតែងតាំងលោក Sung Kim ជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅហ្វីលីពីន
បេសកជនពិសេសទទួលបន្ទុកគោលនយោបាយជាមួយឧបទ្វីបកូរ៉េលោក Sung Kim ថ្លែងមតិនៅក្រុងតូក្យូ ប្រទេសជប៉ុន នាថ្ងៃទី១១ កញ្ញា (រូបថត៖AFP/TTXVN) (VOVworld) - ប្រភពព័ត៌មានពីរដ្ឋសភាអាមេរិកនាថ្ងៃទី៥ តុលាឲ្យដឹងថា ព្រឹទ្ធ សភាអាមេរិកបានអនុម័តលើសេចក្ដីសំរេចដែលតែងតាំងបេសកជនពិសេសទទួល បន្ទុកគោលនយោបាយជាមួយឧបទ្វីបកូរ៉េលោក Sung Kim ធ្វើជាឯកអគ្គរដ្ឋទូត អាមេរិកថ្មីប្រចាំនៅហ្វីលីពីន។លោករូបនេះត្រូវបានវាយតំលៃជាអ្នកការទូតមាន បទពិសោធន៍ដ៏ក្រាស់ក្រែល ជាពិសេសក្នុងបញ្ហានៅតំបន់អាស៊ីភាគឦសាន។ តាមមន្ត្រី រដ្ឋាភិបាលអាមេរិកមួយរូបថា ឯកអគ្គរដ្ឋទូតប្រទេសនេះប្រចាំនៅ ម៉ាឡេស៊ីលោក Joseph Yun នាបច្ចុប្បន្នជាបេក្ខជនមានសក្តានុភាពច្រើនបំផុត ដើម្បីជំនួសឲ្យ លោក Sung Kim ធ្វើជាបេសកជនពិសេសអាមេរិកទទួលបន្ទុក គោលនយោបាយ ជាមួយឧបទ្វីបកូរ៉េ៕