VOV WorldVOV World
ព្រឹទ្ធសមាជិកអាមេរិកស្នើរប្រធានាធិបតី Obama លុបចោលបទដាក់ទណ្ឌកម្មចំពោះវេណេហ្សូអេឡា
16/05/2015 08:49
Vovworld-នាថ្ងៃទី១៥ឧសភា​ក្រុមមួយរួមមានព្រឹទ្ធសមាជិក ចំនួន១៦រូប​របស់គណបក្សប្រជាធិបតេយ្យអាមេរិក
ព្រឹទ្ធសមាជិកអាមេរិកស្នើរប្រធានាធិបតី Obama លុបចោលបទដាក់ទណ្ឌកម្មចំពោះវេណេហ្សូអេឡា
ព្រឹទ្ធសមាជិកអាមេរិកស្នើរប្រធានាធិបតី Obama លុបចោលបទដាក់ទណ្ឌកម្មចំពោះវេណេហ្សូអេឡា (ar15.com)         Vovworld-នាថ្ងៃទី១៥ឧសភា​ក្រុមមួយរួមមានព្រឹទ្ធសមាជិកចំនួន១៦រូប​របស់ គណបក្សប្រជាធិបតេយ្យអាមេរិកបានផ្ញើរសំបុត្រសំណូមពរប្រធានាធិបតី Barack Obama ពិនិត្យលុបចោលបទដាក់ទណ្ឌកម្មទៅលើវេណេហ្សូអេឡា​និង​ចាប់ផ្ដើមការ សន្ទនាប្រក្រតីទំនាក់ទំនងរវាងវ៉ាស៊ីនតោននិង Caracas។ បណ្ដា​ព្រឹទ្ធសមាជិកនេះ បានសង្កត់ធ្ងន់ថា​វិធានការពោលខាងលើត្រូវជួបនឹងប្រតិកម្ម​ជាច្រើនពីបណ្ដា ប្រទេសអាមេរិកឡាទីននៅសន្និសីទកំពូលទ្វីបអាមេរិកលើកទី៧ដែលប្រព្រឹត្តទៅ នៅប្រទេសប៉ាណាម៉ា ទន្ទឹមនឹងនោះស្នើរប្រធានាធិបតី Obama មិនអនុវត្តបន្ថែម វិធានការដាក់ទណ្ឌកម្មណាមួយដោយឯកោភាគីទៀតឡើយ៕